សន្តិសុខសង្គម
ទើបត្រឡប់មកពីប្រទេសថៃបានមួយយប់ ចេញកាច់សោ.ក ម៉ូតូ តែមិនបានសម្រេច
ក្រុមចោរបីនាក់ បានធ្វើសកម្មភាពកាច់សោ.ក ម៉ូតូប្រជាពលរដ្ឋ បានសម្រេចតែត្រូវបានម្ចាស់ម៉ូតូឃើញទាន់ស្រែកឆោឡោដេញចាប់បានម្នាក់ ចំណែកពីរនាក់ទៀតគេចខ្លួនបាត់។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ចំណុចមុខផ្ទះជួល ស្ថិតក្នុងភូមិព្រៃរការ ឃុំឆក់ឈើនាង ស្រុកឣង្គស្នួល ខេត្តកណ្តាល។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះ សុត លក្ខិណា ភេទស្រី ឣាយុ២២ឆ្នាំ មុខរបរ កម្មការិនី ស្នាក់ភូមិព្រៃរការ ឃុំឆក់ឈើនាង ស្រុកឣង្គស្នួល ខេត្តកណ្តាល។ ចំណែកជនសង្ស័យមានឈ្មោះ ទៀង តុល ភេទប្រុស ឣាយុ៥០ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត ភូមិត្រពាំងថ្លាន់ ឃុំប្របភ្នំ ស្រុកឣង្គរជ័យ ខេត្តកំពត ទើបត្រឡប់មកពីប្រទេសថៃកាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២២ មកស្នាក់នៅស្នាក់សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា បាន១យប់ ជាឣ្នកធ្វើសកម្មភាពកាច់ករម៉ូតូ។ ចំណែកជនសង្ស័យពីរនាក់ទៀតរត់គេចខ្លួន ។

មុនពេលកើតហេតុជនរងគ្រោះ បានទុកម៉ូតូនៅមុខបន្ទប់ជួល រហូតដល់ម៉ោងកើតហេតុ ជនសង្ស័យមានគ្នា០៣នាក់ ម៉ូតូ០២គ្រឿង ពេលនោះជនសង្ស័យឈ្មោះ ទៀង តុល ចូលធ្វើសកម្មភាព កាច់សោ.ក ម៉ូតូ របស់ជនរងគ្រោះក្រោយធ្វើសកម្មភាពបានសម្រេច ជនសង្ស័យ បានបើកម៉ូតូចេញ ជនរងគ្រោះបានស្រែកថាចោៗ និងប្រជាពលរដ្ឋចេញពីក្រោយ បានចម្ងាយប្រហែល ៥០ម៉ែត្រ ជនសង្ស័យ បានផ្តួល(ម៉ូតូជនរងគ្រោះ)ចោលរត់ឡើងម៉ូតរបស់បក្ខពួកខ្លួន ប៉ុន្តែដួលក៏រត់គេចខ្លួនចូលបឹង។ ចំណែកជនសង្ស័យ០២នាក់ បានបើកម៉ូតូ គេចខ្លួន។

ក្រោយពីទទួលបានព័ត៌មានកម្លាំងនគរបាលស្រុក និងប៉ុស្ដិ៍ឆក់ឈើនាង បានសហការណ៍ជាមួយកម្លាំងអាវុធហត្ថស្រុកបានចុះទៅដល់កន្លែងកើតហេតុ យកបានម៉ូតូរបស់ជនសង្ស័យ ០១ គ្រឿង កម្លាំងនគរបាលស្រុកឣង្គស្នួលធ្វើការឡោមព័ទ្ធឃាត់ខ្លួនជនសង្ស័យបានចំនួន ០១ នាក់ ជនសង្ស័បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពកាច់កលួចយកម៉ូតូជនរងគ្រោះពិតប្រាកដមែន។ ចំពោះករណីខាងនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
អត្ថបទ៖ ឆៃ យ៉ា


-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង