សន្តិសុខសង្គម
គ្រោះធម្មជាតិផ្គររន្ទះ បាញ់សម្លាប់ស្ដ្រីម្នាក់នៅក្នុងវត្តលើភ្នំគូលែន
បាតុភូតធម្មជាតិ(ភ្លៀង,ផ្គរ,រន្ទះ)បានឆក់យកជីវិតស្ត្រីជាគ្រូបង្រៀនកាត់ដេរម្នាក់ និងរបួស៣នាក់ដោយសាររន្ទះបាញ់ ខណៈកំពុងធ្វើសមាធិនៅលើភ្នំគូលែន។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៤និង៤០នាទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ចំណុចវត្តចាស់ ភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។

លោកវីរៈសេនីយ៍ឯក ស៊ុន អេង អធិការនគរបាលស្រុកស្វាយលើ បានឲ្យដឹងថា ដោយបានព័ត៌មាននេះភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នងភ្នំ និងប្រជាការពារភូមិតាពេញដើម្បីចុះពិនិត្យសព ដែលស្ថិតនៅ ភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប តែជនរងគ្រោះត្រូវបានសាច់ញ្ញាតិយកមកសង្រ្គោះនៅមណ្ឌលសុខភាពស្រុកស្វាយលើ ។

សពឈ្មោះ ថាប់ សុភ័ក្រ ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរគ្រូបង្រៀនកាត់ដេរ ទីលំនៅបច្ចុប្បន្នភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ លោកបន្តថា តាមការបំភ្លឺរបស់ឈ្មោះ ប៊ូ វន្ថា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរគ្រូបរមី រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប (អ្នកមកជាមួយជនរងគ្រោះ )បានអោយដឹងថា មុនពេលកើតហេតុនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ខ្លួនជាមួយជនរងគ្រោះ និងមិត្តភ័ក្ដិមានគ្នា១៥នាក់ បាននាំគ្នាមកភ្នំគូលែននៅចំនុចវត្តចាស់ ភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ដើម្បីធ្វើការតាំងសមាធិ ពេលមកដល់ពួកខ្លួនបានទៅសុំកន្លែងព្រះសង្ឃដើម្បីសមាធិ ក្រោយពីព្រះសង្ឃអនុញាត្តហើយ ខ្លួននិងមិត្តភ័ក្ដិបានរ៉ៃប្រាក់គ្នាដើម្បីទិញសម្ភារ:រៀបចំកន្លែងសមាធិ លុះមកដល់វេលាម៉ោង១៤និង១០ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២២២ ស្រាប់តែមានភ្លៀងធ្លាក់មួយមេលាយឡំទៅដោយខ្យល់និងរន្ទះ។ ភ្លាមនោះខ្លួននិងមិត្តភ័ក្ដិបានចូលទៅជ្រកក្រោមកុដិលោក ស្រាប់តែមានរន្ទះបានបាញ់ចំកុដិលោកបណ្ដាលអោយត្រូវជនរងគ្រោះសន្លប់បាត់បង់ស្មារតី ពេលនោះមិត្តភ័ក្ដិរបស់ខ្លួនបានជួយសង្រ្គោះដោយធ្វើចលនាបេះដូង ហើយបន្តដឹកទៅសង្រ្គោះនៅមណ្ឌលសុខភាពស្រុកស្វាយលើ ពេលទៅដល់លោកគ្រូពេទ្យបានជួយសង្គ្រោះតែជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ បន្ទាប់មកក៏បានបន្ដដឹកសពជនរងគ្រោះតាមឡានពេទ្យយកទៅឯស្រុកកំណើត ។

លោកបញ្ជាក់ថា ការពិនិត្យសាកសព ផ្នែកក្បាល ដងខ្លួន នឹងអាវ:យវ:ពុំឃើញមានស្លាកស្នាមឡើយ។ សន្និដ្ឋាននិងយោងតាមការបំភ្លឺពីសាក្សី ព្រមទាំងការពិនិត្យកន្លែងកើតហេតុរបស់កម្លាំងជំនាញ និង គ្រូពេទ្យមណ្ឌលសុខភាពស្វាយលើ ជនរងគ្រោះគឺស្លាប់ដោយសារន្ទះបាញ់ពិតប្រាកដមែន។ ក្រោយការពិនិត្យចប់សមត្ថកិច្ចបានប្រគល់សពជូនសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ កុសល


-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?