សន្តិសុខសង្គម
បញ្ជូនជនសង្ស័យ ២ នាក់ ទៅតុលាការ ពាក់ព័ន្ធសំណុំរឿង បើកទីតាំងបញ្ចាំម៉ូតូខុសច្បាប់
ខេត្តបាត់ដំបង៖ ជនជាប់ពាក់ព័ន្ធនឹងករណីបើកមុខរបរដោយទុច្ចរិត “បើកកន្លែងបញ្ចាំម៉ូតូ” ចំនួន ពីរនាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី២៩ ខែមេសានេះ ខណៈម៉ូតូគ្មានឯកសារបញ្ជាក់ច្បាស់លាស់ចំនួន ២៦ គ្រឿង ត្រូវបានដកហូតរក្សាទុកបណ្ដោះអាសន្ន ដើម្បីធ្វើការស្រាវជ្រាវស្វែងរកម្ចាស់។

មន្ត្រីសមត្ថកិច្ច នៃការិយាល័យជំនាញ បានឱ្យដឹងថា ជនសង្ស័យទាំងពីរនាក់មានឈ្មោះ ហ៊ួរ សុងតុង ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង និងម្នាក់ទៀតឈ្មោះ សៀង វី ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិប៉ាហីខាងជើង សង្កាត់ប៉ាហី ក្រុងប៉ៃលិន ខេត្តប៉ៃលិន តែស្រ្តីរូបនេះបានមកស្នាក់នៅបណ្ដោះអាសន្ននៅភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ដើម្បីបើកទីតាំងបញ្ចាំម៉ូតូដោយទុច្ចរិត។
ការបញ្ជូនអ្នកទាំងពីរទៅតុលាការ ដោយកម្លាំងជំនាញ នៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលដែលមានលោក ឈឿង គឹមសុង ជាប្រធានការិយាល័យ ក្រោមការបញ្ជាផ្ទាល់ពីលោកស្នងការខេត្ត និងមានការឯកភាពពីតំណាងអយ្យការ បានដឹកនាំកម្លាំងឆ្មក់ចូលទៅបង្រ្កាបទីតាំងទទួលបញ្ចាំម៉ូតូគ្មានច្បាប់អនុញ្ញាតចំនួពីរកន្លែង។ បានរកឃើញម៉ូតូចម្រុះម៉ាកចំនួន ២៦ គ្រឿង ដែលគ្មានឯកសារបញ្ជាក់ត្រឹមត្រូវ ដែលសង្ស័យថា ម្ចាស់ទីតាំងទាំងពីររូបបានបើកមុខរបរទទួលបញ្ចាំម៉ូតូដោយទុច្ចរិត។ ទីតាំងទី១ ស្ថិតនៅក្នុងភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្ដេច និងទីតាំងទី២ ស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

តាមប្រភពពីអ្នកភូមិបាននិយាយថា ទីតាំងបញ្ចាំទាំងពីរកន្លែងខាងលើ មានសភាពគគ្រឹកគគ្រេងសម្បើមណាស់ មិនថាយប់ ឬថ្ងៃទេ គេតែងឃើញអ្នកយកម៉ូតូទៅបញ្ចាំ ភាគច្រើនជាពួកយុវជនដែលអ្នកភូមិដាក់ការសង្ស័យថា ពួកគេជាអ្នកចូលចិត្តសែបគ្រឿងញៀន និងប្រព្រឹត្តល្បែងអនឡាញ ហើយខ្លះក៏ជាមុខសញ្ញាចោរកម្មផងក៏ថាបាន។
សមត្ថកិច្ចបានឱ្យដឹងថា ក្រោយធ្វើការសាកសួរជនសង្ស័យឈ្មោះ ហ៊ួរ សុងតុង បានសារភាពថា ខ្លួនគ្រាន់តែជាអ្នកចាត់ចែងសួរនាំពិនិត្យឯកសារ ឬមើលការខុសត្រូវលើទីតាំងទាំង២ប៉ុណ្ណោះ តែឈ្មោះ សៀង វី និងប្ដីរបស់គាត់ដែលគេចខ្លួនមុនពេលសមត្ថកិច្ចចុះទៅដល់ គឺជាអ្នកចាត់ចែងលុយកាត់ទៅឱ្យគ្រប់ម្ចាស់ម៉ូតូដែលយកមកបញ្ចាំ។

ក្រៅពីនេះ ជនសង្ស័យខាងលើបានបញ្ជាក់អំពីលក្ខខណ្ឌសម្រាប់ទទូលបញ្ចាំដែលលក្ខខណ្ឌទាំងអស់ហាក់មិនតឹងតែងពេកទេសំខាន់អ្នកយកម៉ូតូមកបញ្ចាំ ត្រូវមានអត្តសញ្ញាណប័ណ្ណផ្ទាល់ខ្លួន គ្មានឯកសារម៉ូតូក៏បាន ដោយសរសេរលក្ខខណ្ឌទទូលបញ្ចាំបង្វែរធ្វើជាលិខិតខ្ចីលុយវិញ។ ចំណែកជនសង្ស័យឈ្មោះ សៀង វី ពេលសមត្ថកិច្ចសួរនាំ ស្ត្រីជាជនសង្ស័យរូបនេះព្យាយាមឆ្លើយដាក់បន្ទុកដល់ប្តី ដោយថាខ្លួនមិនបានដឹងអ្វីទាំងអស់។
ការឆ្លើយដោះបន្ទុករបស់ស្ត្រីរូបនេះ ហាក់គ្មានប្រសិទ្ធិភាព ខណៈលោក ឈឿង គឹមសុង បានឆ្លើយតបថា បើទោះជាស្រ្តីរូបនេះបដិសេធមិនទទូលខុសត្រូវ និងបានព្យាយាមដាក់បន្ទុកទៅលើប្ដីក៏ដោយ តែបទល្មើសបានកើតឡើងនៅក្នុងផ្ទះគាត់រាប់ឆ្នាំកន្លងមកហើយ។ ដូច្នេះទើបលោកស្នងការ និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានសម្រេចបញ្ជាឱ្យកម្លាំងសមត្ថកិច្ចឃាត់ខ្លួនស្ត្រីរូបនេះ ដើម្បីអនុវត្តតាមផ្លូវច្បាប់។

បច្ចុប្បន្ន ជនពាក់ព័ន្ធទាំងពីរនាក់ ត្រូវសមត្ថកិច្ចបានបញ្ជូនខ្លួនដល់តុលាការ ចំណែកម៉ូតូ ខាងស្នងការកំពុងរង់ចាំប្រជាពលរដ្ឋណាដែលបានបាត់ម៉ូតូមកពិនិត្យមើល ក្រោយពីមានការផ្សព្វផ្សាយតាមសារព័ត៌មាន និងតាមបណ្តាញសង្គម៕
អត្ថបទ៖ សៅ សារិទ្ធ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ