Connect with us

សន្តិសុខសង្គម

ក្មេងប្រុស អាយុ ៨ ឆ្នាំពីរនាក់ លង់ទឹកស្រះវត្ត ស្លាប់ ខណៈចេញពីរៀន

បានផុស

នៅ

ក្មេងប្រុស ២ នាក់ អាយុ ៨ ឆ្នាំ បានលង់ទឹកស្រះវត្តតុំ ស្លាប់គួរឲ្យសង្វេគនៅព្រឹកថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២២ វេលាម៉ោង ១១ និង ៣០ នាទី ខណៈដល់ម៉ោងចេញពីសាលាមកផ្ទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្មេងរងគ្រោះ​ទី​ ១​ ឈ្មោះ ផែង សុខ​នី ភេទ​ប្រុស អាយុ​ ៨ ឆ្នាំ និង​ទី​២​ឈ្មោះ គី សារា​ត់ ភេទ​ប្រុស អាយុ​ ៨​ ឆ្នាំ ​ទាំងពីរ​នាក់​មាន​ទីលំនៅ​ភូមិ​តុំ សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ​។ តាម​ការសន្និដ្ឋាន​ពី​ប្រជាពលរដ្ឋ​ថា ក្រោយ​ចេញពី​សាលាបឋមសិក្សា​តុំ ម៉ោង​ ១១​ និង ​០០ ​នាទី កុមារា​ទាំងពីរ​នាក់​ ជិះ​កង់​មួយ​ឌុប​គ្នាបាន​ទៅលេង​ទឹក និង​មើល​ត្រី​ប្រា​ធំៗ ត្រី​ក្រឹម​ក្នុង​ស្រះ​វត្ត​តុំ ហើយ​ទំនង​បែប​រអិល​ជើង​និង​កាំជណ្តើរ​ស្រះ បណ្តាល​ឲ្យ​ធ្លាក់ចូល​ក្នុង​ស្រះ​ទឹក ហើយ​កុមារា​ម្នាក់ទៀត​ចុះទៅ​ជួយ​តែ​អកុសល​ក៏​លង់ទឹក​ស្លាប់​ទាំងពីរ​នាក់​តែម្តងទៅ​។

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ បាន​ចុះ​ធ្វើ​កំណត់ហេតុ​និង​ពិនិត្យឃើញថា កុមារា​ទាំងពីរ​ពិតជា​ស្លាប់​ដោយ​លង់ទឹក​ប្រា​ដ​មែន និង​បាន​ប្រ​គាល់​សព​ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន​នា ភូមិ​តុំ សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ​៕

អត្ថបទ៖ វីរៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម