Connect with us

សន្តិសុខសង្គម

នាយអាវុធហត្ថខេត្តសៀមរាប ២ រូប ត្រូវឃាត់ខ្លួនពាក់ព័ន្ធករណីផ្សំគំនិតជួញដូរគ្រឿងញៀន

បានផុស

នៅ

សមត្ថកិច្ចបានដឹងថា មន្ត្រីកងរាជអាវុធហត្ថ ២ នាក់ នៅខេត្តសៀមរាប ត្រូវចាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសនៅក្នុងការបំពេញតួនាទីដោយផ្សំគំនិតជួញដូរគ្រឿងញៀន និង​បាន​បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប​នៅ​ព្រឹក​ថ្ងៃទី​ ៣០ ខែមេសា ឆ្នាំ​ ២០២២​ នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​បន្តថា នាយ​អាវុធហត្ថ​ដែល​រកឃើញ​បទល្មើស​ពាក់ព័ន្ធ​នឹង​ពីរ​នាក់​នេះ គឺ​ដោយ​គាត់​បំពេញ​តួនាទី​ជា​មន្ត្រីនគរបាល​យុត្តិធម៌​ ក្នុងការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន តែ​តាម​ការស្រាវជ្រាវ​របស់​គណៈកម្មការ​ចំពោះ​កិច្ច​របស់​កងរាជអាវុធហត្ថ​បាន​រកឃើញថា គាត់​ប្រព្រឹត្ត​បទល្មើស​នៅក្នុង​ការបំពេញ​តួនាទី​ដោយ​គាត់​ផ្សំគំនិត​ជាមួយនឹង​ការជួញដូរ​គ្រឿងញៀន​។ អីចឹង​ទេ​កងរាជអាវុធហត្ថ​ធ្វើការ​បង្ក្រាប​តែម្តង​ ដោយ​មិនចាំបាច់​ឲ្យ​អង្គភាព​ណា​មក​បង្ក្រាប​ទេ គឺ​អាវុធហត្ថ​យក​ការទទួលខុសត្រូវ​ដោយ​ខ្លួនឯង​។

​សមត្ថកិច្ច​បន្ថែមថា នាយ​អាវុធហត្ថ​ដែល​ឃាត់ខ្លួន​នោះ​មានឈ្មោះ វរសេនីយ៍ត្រី ធា​វ ច័ន្ទ​តារា នាយការិយាល័យ​ប្រឆាំង​បទ​គ្រឿងញៀន​ ទី​២.​នាយចំណង់ នាម ណាក់ ជំនួយ​ការណ៍​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​។ លោក​យិន ស្រាង អ្នកនាំពាក្យ​សាលាដំបូង​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​៣០ ខែមេសា​នេះ​ថា បច្ចុប្បន្ន​នាយ​អាវុធហត្ថ​ទាំងពីរ​រូប​ ត្រូវបាន​តុលាការ​កំពុង​សួរនាំ​៕

អត្ថបទ៖ ​កុសល​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម និងអ្នកស្ម័គ្រចិត្តជាច្រើននាក់ ចូលរួមបរិច្ចាគឈាមក្នុងថ្ងៃ១៤ កុម្ភៈ

ព័ត៌មានជាតិ១៣ នាទីutes មុន

មេដឹកនាំក្រុមយុវជនសង្គមស៊ីវិល ថ្កោលចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ

សុខភាព១៤ នាទីutes មុន

ទម្លាប់ទុកបាយសល់មិនត្រឹមត្រូវ ដូចនាំ​ជំងឺ​ចូលរាងកាយ​ដោយ​មិន​ដឹង​ខ្លួន

នយោបាយ១៦ នាទីutes មុន

ក្រុមប្រឹក្សាធម្មនុញ្ញថាគម្រោងធ្វើឃាតសម្ដេចតេជោជាអំពើភេរវកម្មនិងបំពានរដ្ឋធម្មនុញ្ញ

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ឆេះ​ការដ្ឋាន​សំណង់​នៅ​កូរ៉េខាងត្បូង បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច៦នាក់​ស្លាប់

Sokha Hotels

ព័ត៌មានពេញនិយម