សន្តិសុខសង្គម
កោះហៅកូនស្រីឧកញ៉ាម្នាក់ ពីបទប្រព្រឹត្តិអំពើលួច និងប្រើអំណាចកៀបសង្កត់អាជីវករនៅក្រុងបាវិត
ករណីកូនស្រីលោកឧកញ៉ា លី ប៉ោយូ ម្ចាស់កាស៊ីណូពិភពថ្មី ឈ្មោះស៊ូ ស៊ី ភេទស្រី អាយុ ២៥ ឆ្នាំ នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត បាននាំបក្សពួកចំនួន ៣ នាក់ ឈ្មោះ ថន ឈ្មោះប្រុស និងឈ្មោះរ៉ា ទៅយកសម្ភារៈនិងភេសជ្ជ:ប្រជាពលរដ្ឋលក់ដូរនៅតាមផ្លូវ ត្រូវជាប់ចោទពីបទ “ប្រព្រឹត្តអំពើលួចនិងប្រើអំណាចកៀបសង្កត់” ហើយត្រូវព្រះរាជអាជ្ញាចេញដីកាកោះហៅឲ្យចូលទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀង នៅខែឧសភាខាងមុខនេះ។

ទាក់ទិនករណីខាងលើនេះ សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង៣និង០០នាទីរសៀល មានឈ្មោះស៊ូ ស៊ី ភេទស្រី អាយុ២៥ឆ្នាំ ជាកូនស្រីលោកឧកញ៉ា លី ប៉ោយូ ម្ចាស់កាស៊ីណូពិភពថ្មី ក្រុងបាវិត បាននាំបក្សពួក ទៅលើកយកសម្ភារៈលក់ដូរ និងភេស្ជៈដូចជា÷ ធុងទឹកកក ធំចំណុះ១០០លីត្រ ចំនួន២, ធុងដាក់ទឹកកក ចំណុះ៦០លីត្រចំនួន១, និងភេស្ជៈក្នុងធុងជាច្រើនទៀត ដែលជារបស់ប្រជាពលរដ្ឋ លើកដាក់លើរទេះយកទៅស្នាក់ការកាស៊ីណូ ដោយសំអាងថា ប្រជាពលរដ្ឋឈ្មោះ កុយ សុវណ្ណី ភេទស្រីអាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទៅលក់នៅចំណតរថយន្តរបស់គេ ហើយមិនព្រមបង់ប្រាក់ ទើបពួកគេរឹបអស់សម្ភារៈនិងភេស្ជៈបែបនេះ។
បើតាមលោកស្រី កុយ សុវណ្ណី ភេទស្រីអាយុ៤៨ឆ្នាំ រស់នៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត បានឲ្យដឹងថា គាត់ប្រកបមុខរបរលក់ភេស្ជៈនៅលើដីសាធារៈរបស់រដ្ឋខាងមុខច្រកទ្វារព្រំដែនអន្តរជាតិបាវិតជាយូរឆ្នាំមកហើយ លុះដល់ឆ្នាំ២០០៧ ឧកញ៉ា លី ប៉ោយូ ម្ចាស់កាស៊ីណូពិភពថ្មី បានវិនិយោគធ្វើចំណតរថយន្តដោយទទួលបានអាជ្ញាប័ណ្ណរយៈពេល៣០ឆ្នាំ «ពីឆ្នាំ២០០៧-ដល់ឆ្នាំ២០៣៧»។


ស្ត្រី កុយ សុវណ្ណី បានបន្តថា កាលពីឆ្នាំ២០១៧ គាត់បានបន្តប្រកបមុខរបរលក់ភេស្ជៈ នេះគ្មានអ្នកណាមកឲ្យបង់ប្រាក់ឡើយ រហូតដល់ឆ្នាំ២០១៩ ក៏មានឈ្មោះ ស៊ូស៊ី កូនស្រីឧកញ៉ា លី ប៉ោយូ មកទាមទាបង់ប្រាក់ឲ្យពួកគេ ក្នុង១ខែ ៤០០ដុល្លារ ដោយរូបគាត់ពុំបានបង់ប្រាក់ឲ្យនោះទេ ពីព្រោះគាត់ប្រកបមុខរបរនៅលើដីសាធារណៈរបស់រដ្ឋ ជិតប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិបាវិត មិនមែនចំណតរថយន្តលោកឧកញ៉ា លី ប៉ោយូ ទេ។
ចំពោះករណីនេះដែរ ក្រុមអ្នករត់តាក់ស៊ីវិញបានលើកឡើងថា បេនឡាន ក្រុងបាវិត គឺនៅខាងក្នុង លុះដល់ឆ្នាំ២០១២ស្រាប់តែម្ចាស់បេន លោកឧកញ៉ា លីប៉ោយូ បានសាងសង់អាគារ ធ្វើផ្សាររាត្រី ធ្វើតូបជួលទៅឲ្យជនបរទេស រហូតមកដល់ឆ្នាំ២០១៥ បានសង់អាគារកាស៊ីណូ ផ្ទះជួលសងខាងនៅសល់ចន្លោះកណ្តាលតូចប៉ុនថ្នល់ រហូតអស់ទីតាំងចំណតបេនឡាន។
សព្វថ្ងៃគឺអ្នកប្រកបមុខរបររត់តាក់ស៊ីត្រូវយកចិញ្ចើមផ្លូវសាធារណៈ ធ្វើចំណតតាក់ស៊ី ហើយកូនឧកញ៉ា លី ប៉ោយូ មកបង់ថ្លៃបេនរថយន្ត១គ្រឿង១ម៉ឺនរៀលរាល់ថ្ងៃ ខណៈបេនឡានបានក្លាយជាអគារ កាស៊ីណូ ជួល ផ្ទះជួល តូបជួល ឲ្យជនបររទេសអស់ហើយ៕
អត្ថបទ៖ ភក្ដី

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា