Connect with us

សន្តិសុខសង្គម

ខឹងស្តីឲ្យម្តាយរបស់ខ្លួនញឹកពេក ទាញកាំបិតខ្វែវកាប់ស្ដ្រីម្នាក់ស្លាប់ទាំងព្រឹក

បានផុស

នៅ

បុរសដែលជាជនសង្ស័យម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីបានប្រព្រឹត្ត​អំពើឃាតកម្ម ដោយបានកាប់ទៅលើស្ត្រីចំណាស់ម្នាក់ស្លាប់ក្នុងថ្លុកឈាម។ ករណី​ឃាត​កម្មនេះ​បានកើត​ឡើង កាលពី​ថ្ងៃទី ១ ខែឧសភា ឆ្នាំ​ ២០២២ វេលា​ម៉ោង ៧ និង ៤០ ​នាទី ព្រឹក នៅ​ចំណុច​ក្រុមទី​២៤ ភូមិ​យុត្តិធម៌​ឃុំ​បឹង​ប្រាំ ស្រុក​ប​វេ​ល​ ខេត្តបាត់ដំបង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណី​នេះដែរ គឺ​បាន​បង្កឡើង​ដោយ​ជនសង្ស័យ​ម្នាក់​ឈ្មោះ សឿន សុខ​ណា ភេទ​ប្រុស អាយុ ​៣១​ ឆ្នាំ រស់នៅ​ភូមិ​អូរឫស្សី ឃុំ​បឹង​ប្រាំ ស្រុក​ប​វេ​ល ដោយបាន​យក​កាំបិត​ខ្វែវ​ទៅ​កាប់​លើ​ជនរងគ្រោះ ឈ្មោះ ឡា​ច គី ភេទ​ស្រី អាយុ​ ៥៣ ​ឆ្នាំ រស់នៅ​ភូមិ​យុត្តិធម៌ ឃុំ​បឹង​ប្រាំ ស្រុក​ប​វេ​ល ( ផ្ទះ​ជាប់​គ្នា ) ចំនួន​ ៣​ កាំបិត ចំ​ត្រង់​.​ក ផ្នែក​ខាងក្រោយ​មួយ​កាំបិត ត្រង់​ស្មា​ខាងឆ្វេង​មួយ​កាំបិត និង​ម្រាមដៃ​ខាងស្តាំ​មួយ​កាំបិត បណ្តាលឲ្យ​ស្លាប់ ខណៈពេលដែល ជនរងគ្រោះ​កំពុង​ធ្វើ​ម្ហូប​ដាំបាយ​នៅ​ខាងក្រោយ​ផ្ទះ​។​

ក្រោយពេល​ឃាត់ខ្លួន ជនសង្ស័យ​បាន​សារភាព​នៅ​ចំពោះមុខ​សមត្ថកិច្ច​ថា បញ្ហា​នេះ​គឺ​ដោយសារតែ​ខឹង​ទៅលើ​ជនរងគ្រោះ ព្រោះ​កន្លងមក​គេ​តែងតែ​ស្តីឲ្យ​ម្តាយ​របស់ខ្លួន​ញឹកញាប់​ពេក ហើយ​ភាសា​នេះ​នៅតែ​ឮ​ដដែលៗ ទើប​ទ្រាំ​មិនបាន​ក៏បាន​លី​ខ្វែវ​ទៅ​កាប់​តែម្តង។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​អធិការ​ស្រុក​ប​វេ​ល​រៀបចំ​សំណុំរឿង​ដើ​ម្បីបញ្ជូនទៅ​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​អនុវត្ត​បន្ត ៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទីutes មុន

អាជ្ញាធរ​ខណ្ឌមានជ័យ​ដាក់​គ្រឿង​ចក្រ ចុះ​ប្រមូល​សំរាម​នៅ​ប្រឡាយស្ទឹងមានជ័យ

នយោបាយ៥៥ នាទីutes មុន

អ្នកវិភាគ និងឃ្លាំមើល ៖ ភាព​ស្ងៀមស្ងាត់​ជុំវិញ​បញ្ហាព្រំដែន មិនមែន​ជា​ការ​បណ្ដោយ​ឱ្យ​ថៃ​រំលោភ​បំពាន​តាម​អំពើ​ចិត្ត​ទេ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីយុត្តិធម៌ ចង់ឃើញចៅក្រម​ ព្រះរាជអាជ្ញាធ្វើការងារដោយមិនវៀចវេរ ជាជាងឃើញអ្នកទាំងនោះអស់តំណែង

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ប៉ុស្តិ៍​ច្បារអំពៅ​ទី២ ឃាត់​ខ្លួនជនសង្ស័យម្នាក់ ជួញដូរ​នូវ​សារធាតុញៀន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មនុស្សចាស់ជិតម្នាក់​ក្នុងចំណោម១០នាក់​នៅ​កូរ៉េខាងត្បូង​កើត​​ជំងឺវង្វេង​ភ្លេច​ភ្លាំង​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មេដឹកនាំ​អាស៊ី ៤​រូប ដែល​ ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

នយោបាយ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ លោក សម រង្ស៊ី គ្មានចេះធ្វើអ្វីជាប្រយោជន៍ជាតិទេ ចេះតែមួលបង្កាច់ បំភ្លៃ និងកេញចំណេញពីព្រឹត្តិការណ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ឆេះមន្ទីរពេទ្យនៅបាងកក បង្កការផ្អើលឆោឡោនិងជម្លៀសអ្នកជំងឺ យ៉ាងតក់ក្រហល់

ជីវិតកម្សាន្ដ១២ ម៉ោង មុន

នាដការី ឈឹម ចាន់ស្រីណុច ជួបទុក្ខធំបាត់បង់ម្តាយ ខណៈកំពុងបន្តបេសកកម្មសម្ដែងជូនជាតិនៅបារាំង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រុស្ស៊ី បោះពាក្យថា លក្ខខណ្ឌបទឈប់បាញ់គឺខ្លួនជាអ្នកកំណត់ មិនមែនសម្រេចដោយអាមេរិកទេ

Sokha Hotels

ព័ត៌មានពេញនិយម