Connect with us

សន្តិសុខសង្គម

ចាប់ខ្លួនមុខសញ្ញាលាក់ទុក និងដឹកជញ្ជូនសព្វាវុធខុសច្បាប់ចំនួន៣នាក់ ដកហូតវត្ថុតាងមួយចំនួនធំ

បានផុស

នៅ

ជនសង្ស័យចំនួន៣នាក់ ដែលពាក់ព័ន្ធករណីលាក់ទុកគ្រឿងសព្វាវុធខុសច្បាប់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកបវេល តាមស្រាវជ្រាវ និងឃាត់ខ្លួន រួមជាមួយវត្ថុតាង គឺគ្រឿងសព្វាវុធយ៉ាងក្រាសក្រែល។   

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១រសៀល ដោយកម្លាំងអាវុធហត្ថស្រុកបវេល ខេត្តបាត់ដំបង សហការជាមួយកម្លាំងអាវុធហត្ថស្រុកមង្គលបូរី បានធ្វើការសហការចុះស្រាវជ្រាវករណីរក្សាទុក និងដឹកជញ្ជូនសព្វាវុធដោយខុសច្បាប់ រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់នៅត្រង់ចំណុចរង្វង់មូលយាយជីច្រូតស្រូវ ស្ថិតក្នុងភូមិឬស្សីក្រោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។   

ជនសង្ស័យរួមមាន ១.ឈ្មោះ ថន ម៉េងគង់ ហៅ វីន ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិហ្លួង ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ២.ឈ្មោះ សោម ចាន់ណា ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិចំការតាដោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ និង ៣.ឈ្មោះ សម្បត្តិ ស្រីលីន ភេទស្រី អាយុ៣១ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិប្រឡាយលួងលើ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ 

វត្ថុតាងដែលសមត្ថកិច្ចដកហូតបាននៅជំហានទីមួយរួមមាន ១.គ្រាប់កាំភ្លើងAK47ចំនួន ១.០០០ គ្រាប់។ ២.ទូរស័ព្ឌម៉ាកOPPO RENO5ពណ៌ខ្មៅចំនួន១គ្រឿង។ បន្ទាប់ពីបាននាំជនសង្ស័យមកធ្វើការសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី និងដោយមានការសម្របសម្រួលនិតិវិធី ពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ រួចមក កម្លាំងបានឈានទៅដល់ធ្វើការឆែកឆេរលំនៅដ្ឋានអ៊ំរបស់ជនសង្ស័យ(ថន ម៉េងគង់)ដែលនៅក្បែរផ្ទះជនសង្ស័យ(ផ្ទះទុកទំនេរម្ចាស់ទៅរកស៊ីនៅប្រទេសថៃ)។  លទ្ធផលលើកទីពីរ នៃការឆែកឆេរបានវត្ថុតាងរួមមាន:១.គ្រាប់បែកដៃចំនួន ៥០ គ្រាប់ ។ ២.គីបបំបែកចំនួន៥កំប៉ុង=៥១គីប (នៅក្រៅកំប៉ុង១)។ ៣.កាំភ្លើងខ្លីចំនួន២ដើម( ម៉ាកRoLo ចំនួន១ដើម លេខ 21T010037 គ្រាប់ ១៤ គ្រាប់ និង ម៉ាកG-Lock19 ចំនួន១ដើម លេខ2104859 បង់២ និង គ្រាប់ ២១ ចំនួន គ្រាប់)។ ៤.សំបកកេសដែកគ្រាប់កាំភ្លើងAK47 ចំនួន៣។ និង ៥.សំបកកេសស្នោសំរាប់វេចខ្ចប់ចំនួន៥។   

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានធ្វើកំណត់ហេតុប្រគល់ជូនកម្លាំងអាវុធហត្ថស្រុកបវេល ខេត្តបាត់ដំបង ដែលជាម្ចាស់ករណី ដើម្បីបន្តនិតិវិធីច្បាប់ ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម