Connect with us

សន្តិសុខសង្គម

បញ្ជូន​ឈ្មួញ​លក់​ដី​ខ្យល់​ឡើង​តុលាការ ​បន្ទាប់ពី​ស៊ី​ដាច់​លុយ​៦០​ម៉ឺន​ដុល្លារ

បានផុស

នៅ

ភ្នំពេញ​ ៖ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ក្រសួងមហាផ្ទៃ នៅ​ព្រឹក​ថ្ងៃទី​០៤ ខែឧសភា​ឆ្នាំ​២០២២​នេះ បាន​ឃាត់ខ្លួន​លោកជំទាវ​ម្នាក់ ពាក់ព័ន្ធ​ករណី​ឆបោក​ប្រាក់ និង​ចេញ​សែក​គ្មាន​សាច់ប្រាក់​ឲ្យ​អតិថិជន ក្នុង​រឿង​ទិញ-​លក់​ដី​ខ្យល់ ហើយ​នា​រសៀល​ថ្ងៃ​ដដែល​ត្រូវបាន​បញ្ជូន​ឡើង​តុលាការ។

សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជន​ត្រូវ​ចោទ​មានឈ្មោះ ឈិន ដា​ណា ភេទ​ស្រី អាយុ ៤៧​ឆ្នាំ​ស្នាក់នៅ​បុរី​ឌឺ​ផ្ល​រ៉ា ផ្ទះ​លេខ​០៣ វិថី​ឌឺ​ផ្ល​រ៉ា​១ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

ការ​ឃាត់ខ្លួន​លោកជំទាវ ឈិន ដា​ណា អគ្គ​នាយិកា​ក្រុមហ៊ុន ម៉ា ឈិន ដា​ណា​បាន ហេង ហេង គ្រុប ធ្វើឡើង​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​លោក កេ​ត សុជាតិ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោម​បទចោទប្រកាន់ ឆបោក និង​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០៦ ខែកក្កដា​ឆ្នាំ​២០២០ និង​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០ យោងតាម​មាត្រា ៣៧៧ និង​មាត្រា ៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា ២៣១ នៃ​ច្បាប់​ស្ដីពី ឧបករណ៍​ដែល​អាច​ជួញដូរ​បាន និង​ប្រតិបត្តិ​ការ​ទូទាត់​សង​ប្រាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជុំវិញ​ការឃាត់ខ្លួន​លោកជំទាវ ឈិន ដា​ណា នេះ ត្រូវ​សមត្ថកិច្ច​បង្ហើប​ថា កំពុង​មាន​អ្នកមានអំណាច និង​ឥទ្ធិពល មួយចំនួន កំពុង​លូកដៃ​អន្តរាគមន៍ ឲ្យ​សមត្ថកិច្ច​ជំនាញ​ដោះលែង​ជន​ត្រូវ​ចោទ​វិញ។

នៅ​អំឡុង​ចុងឆ្នាំ​២០២០ លោកជំទាវ ឈិន ដា​ណា បានធ្វើ​កិច្ចសន្យាលក់​ដី​ទំហំ ៣ ហិកតា ស្ថិតនៅ​ស្រុក​អូររាំង ខេត្តមណ្ឌលគិរី ក្នុងតម្លៃ ៦០​ម៉ឺន​ដុល្លារ ឲ្យ​ទៅ​ជនរងគ្រោះ​ម្នាក់​។ ដោយមាន​ការជឿជាក់​លើ​លោកជំទាវ ឈិន ដា​ណា ជនរងគ្រោះ បាន​បង់ប្រាក់​ថ្លៃ​ដី​គ្រប់​ចំនួន ឲ្យ​ទៅ​លោកជំទាវ​។ ក្រោយពី​បាន​លុយ​អស់ហើយ​បែរជា​លោកជំទាវ​គ្មាន​ដី​ឲ្យ​ជនរងគ្រោះ​ទៅវិញ​។

លោកជំទាវ ឈិន ដា​ណា បាន​ព្យាយាម​គេចវេះ​មិន​ជួប និង​ដោះស្រាយ​បញ្ហា​លក់​ដី​ខ្យល់​ឲ្យ​ជនរងគ្រោះ និង​ចុងក្រោយ​ហ៊ាន​ចេញ​សែក​គ្មាន​សាច់ប្រាក់​ឲ្យ​ទៅ​ជនរងគ្រោះ​ដើម្បី​ដោះខ្លួន​មួយគ្រា​។

ដោយសារតែ លោកជំទាវ ឈិន ដា​ណា មាន​ឆ​ន្ទះ​បោកប្រាស់​ម្ដង​ហើយ​ម្ដងទៀត ទើប​ជនរងគ្រោះ​សម្រេច​ដាក់ពាក្យ​ប្ដឹងទៅ​តុលាការ ប៉ុន្តែ​លោកជំទាវ ឈិន ដា​ណា នៅតែ​បន្ត​គេចវេះ​មិន​ព្រម​ចូលខ្លួន​ឆ្លើយ​តាម​ដីកាកោះ​របស់​តុលាការ​ឡើយ ទើប​ឈានដល់​ការ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លោកជំទាវ ឈិន ដា​ណា យកទៅ​ប្រគល់ជូន​តុលាការ​តែម្ដង៕

ដោយ ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ជីវិតកម្សាន្ដ២ ម៉ោង មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ព័ត៌មានជាតិ២ ម៉ោង មុន

មន្រ្តី​ជំនាញ​សាធារណការ​​ឆ្លើយតប​បញ្ជាក់ ផ្លូវខូច​បង្កើត​ចង្ហូរ​រលក​នៅ​​​រង្វង់មូលព្រះថោង​នាងនាគ

ចរាចរណ៍២១ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ២ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៧ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

Sokha Hotels

ព័ត៌មានពេញនិយម