សន្តិសុខសង្គម
ស្លាប់ ៣ នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ២ ករណីផ្សេងគ្នា
មនុស្សចំនួន ៣ នាក់ បានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើង ២ ករណីផ្សេងគ្នា ករណីទី១ បុរសម្នាក់បានជិះម៉ូតូក្នុងល្បឿនលឿនរ៉េចង្កូតធ្លាក់ផ្លូវបណ្ដាលឲ្យស្លាប់ និងមួយករណីទៀតបើករថយន្តក្នុងល្បឿនលឿនចំណុចផ្លូវកោងបានធ្លាក់ផ្លូវទៅបុកដើមឈើស្លាប់ទាំងពីរនាក់។
គ្រោះថ្នាក់ចរាចរណ៍ទាំងពីរករណីនេះ បានកើតឡើងស្ទើរតែដំនាលគ្នា នៅលើផ្លូវជាតិលេខ ៧៨ស្ទឹងត្រែង នាព្រលប់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ នៅចំណុចឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែងដូចគ្នា។
លោកវរសេនីយ៍ទោ ប៉េង សុវណ្ណារតន៏អធិការរងស្រុកសេសានទទួលផែនសណ្ដាប់ធ្នាប់បានបញ្ជាក់ថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍ទាំងពីរករណីនេះ បង្កឡើងដោយខ្លួនឯង ដោយសារដោយសារបើកក្នុងល្បឿនលឿនហួសកំណត់ខ្វះការប្រុងប្រយ័ត្ន។
លោកបន្តថា រថយន្តដែលធ្លាក់ផ្លូវនោះជាប្រភេររថយន្តម៉ាកហ្វត ពណ៌មាស ពាក់ស្លាកលេខ ២B.៩៩៩៨ រតនគីរី បើកបរពីទិសខាងលិច ទៅកើត ក្នុងល្បឿនលឿនហួសកំណត់ ហើយមកដល់ចំណុចផ្លូវកោង បត់មិនទាន់រ៉េចង្កូត ទៅបុកដើមឈើអាកាស្យា បណ្តាលឱ្យស្លាប់ ទាំង២នាក់ ទី១ឈ្មោះ ហួត ហេងលី ភេទប្រុស អាយុ៣០ មុខរបរអាជីវករ មានស្រុកកំណើតនៅភូមិទួលតាចិន ឃុំក្វាវ ស្រុកសំរោង ខេត្តតាកែវ(ស្លាប់)។
ទី២ ឈ្មោះ តែ គួចម៉េង ភេទស្រី អាយុ៤០ឆ្នាំ មុខរបរ អាជីវករមានទីលំនៅ នៅភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគីរី (អ្នករួមដំណើរស្លាប់) នៅនិងកន្លែងដូចគ្នា។
ដោយឡែកមួយករណីទៀតនោះបុរសជិះម៉ូតូម្នាម្នាក់ឈ្មោះសួនលេអាយុ២១ឆ្នាំមានទីលំនៅភូមិឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ជាកម្មករ បានជិះម៉ូតូម៉ាកវ៉ែវ គ្មានស្លាកលេខ ពណ៌ក្រហម បើកបរលឿនរ៉េចង្កូតបុកបង្គោលអមតាមដងផ្លូវបណ្តាលឱ្យស្លាប់នៅនិងកន្លែង នៅចំនុចអូរលាងគ្រួសក្នុងភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។
គ្រោះថ្នាក់ចរាចរណ៍ទាំង២ករណីនេះ ក្រោយពីសមត្ថកិច្ចចរាចរណ៍ផ្លូវគោកចុះធ្វើការវាស់វែងនិងពិនិត្យហេតុការណ៍ជាក់ស្តែងរួមបាននាំយកម៉ូតូ និងរថយន្តមករក្សាទុកជាបណ្តោះអាសន្ន ដើម្បីឱ្យក្រុមគ្រួសារជនរងគ្រោះមកយកទៅវិញ ចំណែកសាកសពបានប្រគល់ជូនក្រុមគ្រសារយកទៅធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន៕
អត្ថបទ៖ ងិនលីម
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍៦ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់