Connect with us

សន្តិសុខសង្គម

៤ ខែដើមឆ្នាំនេះ​ ករណី​អគ្គិភ័យកើតឡើង ១៨៣លើក ​បង្កឱ្យមនុស្សជិត​ ៣០ នាក់ ​ស្លាប់ និងរបួស​

បានផុស

នៅ

នៅក្នុងរយៈពេល៤ខែ ដើមឆ្នាំ ២០២២​នេះ គ្រោះអគ្គិភ័យបានបណ្តាល​ឱ្យមនុស្សស្លាប់​ និងរងរបួស​ប្រមាណជិត៣០​នាក់ ខូចខាតផ្ទះសម្បែងជិត ៣០០ខ្នង និងឆេះឃ្លាំងទំនិញ តូបលក់ដូរ សាលារៀន ​និងអគាររដ្ឋបាលមួយចំនួនផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឃុន សុខា អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​បានមានប្រសាសន៍​នៅព្រឹកថ្ងៃទី ០៥ ​ខែឧសភានេះថា​ ចាប់ពីខែមករា រហូតមកដល់ខែមេសា ឆ្នាំ ២០២២​ នេះគ្រោះអគ្គិភ័យ​បានកើតឡើង​ចំនួន ១៨៣ លើកបណ្តាលឱ្យ​ខូចខាតផ្ទះសម្បែងចំនួន ២៣៩ខ្នង ឆេះតូបផ្សារ៤០តូប ឃ្លាំទំនិញ៩កន្លែង សាលារៀន២ខ្នង រោងចក្រសិប្បកម្មចំនួន៥កន្លែង អគាររដ្ឋបាល២ខ្នង។

ក្នុងចំណោមករណីអគ្គិភ័យ​ ១៨៣លើកនេះភាគច្រើនកើត​ឡើងនៅ​ក្នុងរាជនីភ្នំពេញមានចំនួន ៣៧លើកបណ្តាលឱ្យខូចខាតផ្ទះ៦៦ខ្នង ឃ្លាំងទំនិញ៤កន្លែង សា​លារៀន​១កន្លែង រោងចក្រ១កន្លែង ស្លាប់មនុស្ស១នាក់និងរងបួស១១នាក់។

បន្ទាប់មកខេត្តបាត់ដំបងមាន១៨លើក ខេត្តកំពង់ស្ពឺ១៣លើក​បានបណ្តាលឱ្យ​មនុស្សស្លាប់​ចំនួន​២នាក់ ខេត្តបន្ទាយមានជ័យ១៤លើកខេត្តកណ្តាលនិងខេត្តសៀមរាប១០ៗលើក ខេត្តស្វាយ​រៀង​៦លើកស្លាប់១នាក់ កំពង់ចាម៦លើកស្លាប់១នាក់។ចំណែកខេត្តកែបមិនមានករណីអគ្គិភ័យទេ។

លោក ឃុន សុខាបានបន្តទៀតថា តួលេខអគ្គិភ័យនេះបើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ កន្លងទៅឃើញថាមានការថយចុះ។ ក្នុងនោះ៤ខែឆ្នាំ២០២១មានគ្រោះអគ្គិភ័យកើតឡើងចំនួន ៣១៧លើកបណ្តាលឱ្យខូចខាតផ្ទះចំនួន​៣៤៩ខ្នង ឆេះតូបចំនួន៩៨ខ្នង ឃ្លាំងទំនិញ២កន្លែងរោងចក្រសិប្បកម្ម ១៨កន្លែង អគាររដ្ឋបាល២ខ្នង និងបណ្តាល​ឱ្យមនុស្សស្លាប់ចំនួន៦នាក់និងរងរបួស១៩នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងព័ត៌មាន​ បង្ហាញ​វិធីសាស្ត្រ​៦​ចំណុច​ ដើម្បី​កំណត់​បាន​ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងព័ត៌មាន​ប្រឌិត​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីការ “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង”

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រះរាជអាជ្ញាខេត្តតាកែវ ណែនាំ​មន្រ្តីនគរបាលយុត្តិធម៌​ធ្វើ​ការ​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវខ្ពស់

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់​តំណាង​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​មរណភាព ដោយ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើ​ឱ្យ​ជំរុញ​ការលេងល្បែងប្រជាប្រិយខ្មែរ​ឱ្យ​​ផុសផុល ដើម្បី​ថែរក្សាអត្តសញ្ញាណវប្បធម៌​ជាតិ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម១៩ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម