សន្តិសុខសង្គម
សិស្សសាលាពីរនាក់លង់ទឹកស្លាប់ ខណៈនាំគ្នាទៅស្ទូចត្រីនៅមាត់ទន្លេ
ហេតុការណ៌គួរអោយសោកស្តាយមួយបានកើតឡើងបង្ករអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចស្រុកកៀនស្វាយ បន្ទាប់ពីសិស្សសាលាពីរនាក់លង់ទឹកស្លាប់ ពេលកំពុងស្ទូចត្រី ។
ករណីនេះបានកើតឡើងនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៥និង០០នាទី នៅចំណុចភូមិព្រែកតាកែវ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទី១ឈ្មោះ ឃុន សេរីសោភា ភេទប្រុសអាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ទី២ឈ្មោះ សុត ពិសិដ្ឋ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

សាក្សីបានប្រាប់អោយដឹងថា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៥និង០០នាទី ជនរងគ្រោះបានចេញពីសាលារៀនហើយបាននាំគ្នាមកស្ទូចត្រីនៅមាត់ទន្លេមេគង្គ រួចចុះងួតទឹកលេងនៅក្នុងទន្លេ ស្រាប់ឈ្មោះ សុត ពិសិដ្ឋ បានលង់ទឹកហើយស្រែកហៅអោយគេជួយ ពេលនោះមិត្តភ័ក្ដិដែលរៀនជាមួយគ្នាម្នាក់មិនស្គាល់ឈ្មោះក្រឡេកឃើញក៏លោតទៅហែលរុញពីក្នុងទឹកមានចំងាយពីច្រាំងទន្លេ ប្រហែល៤ម៉ែត្រទៅ៥ម៉ែត្រជិតដល់មាត់ច្រាំង រួចបានលើកដៃអោយឈ្មោះ ឃុន សេរីសោភា ជួយចាប់ដៃឈ្មោះ សុត ពិសិដ្ឋ ទាញឡើងលើគោក តែបានរអិលជើងធ្លាក់ទៅក្នុងទឹកដោយអោបគ្នាទាំងពីរនាក់ឈ្មោះ ឃុន សេរីសោភា និងឈ្មោះ សុត ពិសិដ្ឋ លិចចូលទៅក្នុងទឹកទន្លេបាត់តែម្តង ។

បន្ទាប់មកមិត្តភ័ក្ដិដែលជួយរុញមកខាងនោះ ខំប្រឹងមុជរាវរកនៅតែរកមិនឃើញហើយបានផ្អើលដល់ប្រជាពលរដ្ឋអ្នកភូមិ នាំគ្នាមកជួយសង្គ្រោះអោយហៅរកទូកមកមុជរាវ ក៏រកឃើញសពជនរងគ្រោះទាំងពីរ អោបគ្នាជាប់ស្លាប់ទាំងពីរនាក់នៅក្នុងទឹក រួចហើយប្រជាពលរដ្ឋបានរាយការណ៍មកសម្ថតកិច្ចប៉ុស្តិ៍នគរបាលសំរោងធំ។

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ុស្តិ៍សំរោងធំ សហការណ៍ជាមួយកម្លាំងផ្នែកជំនាញកោសល្យវិច័យ និងបច្ចេកទេស អាជ្ញាធរមូលដ្ឋាន ក្រុមគ្រូពេទ្យនិងចូលរួមដោយក្រុមគ្រួសារជនរងគ្រោះ ពិនិត្យស្លាកស្នាមឃើញថា ជនរងគ្រោះមិនមានស្លាកស្នាមអ្វីគួរអោយកត់សំគាល់នោះទេ ជនរងគ្រោះបានស្លាប់ដោយលង់ទឹកហើយក្រុមគ្រួសារបានទទួលសាកសពធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ ឆៃ យ៉ា



-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល