សន្តិសុខសង្គម
អ្នកកាងសង្វៀនជល់មាន់ពីរក្រុមផ្ទុះហិង្សាដាក់គ្នាផ្អើលក្នុងកាស៊ីណូ កាឡាក់ស៊ី ជ្រៃធំ
ករណីហិង្សាមួយបានកើតឡើង បង្ករអោយមានការភ្ញាក់ផ្អើល ខណះម្ចាស់សង្វៀនជល់មាន់ស្រុកកោះធំ វាយតប់គ្នាជាមួយម្ចាស់សង្វៀនជល់មាន់ ស្រុកស្អាងក្នុងកាស៊ីណូ កាឡាក់ស៊ី បណ្តាលអោយមានអ្នករងរបួសពីនាក់ រីឯជនដៃដល់ត្រូវបានសមត្ថកិច្ចស្រុកកោះធំ ធ្វើការឃាត់ខ្លួន ។
ហេតុការណ៌នេះបានកើតឡើងនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៧និង៤០នាទី នៅចំណុចកាស៊ីណូ កាឡាក់ស៊ី ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។

ជនរងគ្រោះទី១ឈ្មោះ ស្រៀ ហុង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល មុខរបរបុគ្គលិកកាស៊ីណូ។ ទី២ឈ្មោះ ម៉ុន វណ្ណា ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរ មន្ដ្រីចូលនិវត្តន៍។ ចំណែកជនដៃដល់មានឈ្មោះ ង្វៀង ប៊ិន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិឃុំកើតហេតុ មុខរបរ បុគ្គលិកកាស៊ីណូ។

បើតាមសមត្ថកិច្ចបានប្រាប់អោយដឹងថា មុនពេលកើតហេតុជនដៃដល់ និងជនរងគ្រោះ(ស្រៀ ហុង) បានជជែកគ្នាអំពីប្រាក់ដែលជនរងគ្រោះបានឲ្យគេខ្ចីចំនួន ១,០០០,០០០៛ ពួកគេជជែកគ្នាយ៉ាងខ្លាំងរហូតឈានដល់ការប្រើហិង្សាដាក់គ្នា ដោយជនដៃដល់ និងបក្ខពួកប្រហែល ៧ទៅ៨នាក់ បាននាំគ្នាទៅវាយលើជនរងគ្រោះទាំងពីរនាក់ ពេលនោះបក្ខពួកខាងលើបានវាយទៅលើឈ្មោះ ម៉ុន វណ្ណា ជាច្រើនដៃថែមទៀតផង ចំណែកឈ្មោះ ស្រៀ ហុង គេចខ្លួនរួច ។ ភ្លាមនោះឈ្មោះ ង្វៀង ប៊ិន បានគប់ទូរស័ព្ទដៃ ម៉ាក Oppo មិនចាំស៊េរី ពណ៌ស-ខ្មៅ ទៅលើឈ្មោះ ស្រៀ ហុង ត្រូវចំស្មាខាងស្ដាំ និងបានប្រើពាក្យសំដីគំរាមកំហែងថា «អញមេនៅជ្រៃធំ» អ្ហែង(ស្រៀ ហុង) មេនៅស្រុកស្អាង កុំចង់ខ្លាំងជាមួយអញ អញចង់សម្លាប់អ្ហែងពេលណាក៏បានដែរ” ព្រមទាំងជេរប្រមាថជាច្រើនទៀត។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកកោះធំ បន្ទាប់ពីបានទទួលបានពាក្យបណ្ដឹង កម្លាំងជំនាញស្រុកកោះធំ សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍សំពៅពូន បានចុះអន្តរាគមន៍ធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ៖ ឆៃ យ៉ា


-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ