Connect with us

សន្តិសុខសង្គម

ស្រវឹងស្រឿងៗ អួតថាកាប់មិនមុត មានអីសាកកាប់ចំក្បាល របួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ

បានផុស

នៅ

អតីតកងកម្លាំងប្រដាប់អាវុធម្នាក់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ដោយសារតែគេបានអួតអាងក្នុងវង់ផឹកស៊ីថា ខ្លួនស្បែកស្វិត ហើយឲ្យមិត្តភក្ដិរួមតុកាប់សាកល្បង មានអីកាប់ភ្លឹបចំក្បាលរងរបួសធ្ងន់ បញ្ជូនទៅ​សង្គ្រោះ​ភ្លាមៗ​។ ករណី​អួតអាង​រឿង​មន្តអាគម​អូមអាម​នេះ បានកើត​ឡើងកាលពី​ល្ងាច​ថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២២ នៅចំណុច​ភូមិ​រូង ឃុំ​ចែង​មានជ័យ ស្រុក​បាណន់ ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​មូលដ្ឋាន​មួយរូប​បាន​បង្ហើប​ឲ្យ​ដឹងថា នា​ល្ងាច​កើតហេតុ​នោះ ជនរងគ្រោះ​ឈ្មោះ ជា សារឿន អាយុ​ ៥៥ ​ឆ្នាំ ជា​អតីតមន្ត្រី​នគរ​បាល រស់នៅ​ភូមិឃុំខាងលើ បាន​ចូលរួម​ក្នុង​វង់​ផឹកស៊ី​ជាមួយ​មិត្តភក្ដិ​យ៉ាង​សប្បាយ​ខ្ញៀវខ្ញារ​។ ប្រភព​ដដែល​បាន​បន្តថា លុះដល់​ពេលដែលស្រវឹង​ស្រឿង​ៗ ចាប់ផ្តើម​អួត​រឿង​ថា​ខ្លួន​ស្បែក​ស្វិត​កាប់​មិន​មុត ហើយក៏​សូត្របាលី​អោយ​កាប់​សាក ខណៈ​ពេលនោះ​អ្នកផឹកស៊ី​ក្នុង​វង់​ម្នាក់​ឈ្មោះ ហម ចាន់ អាយុ​ ៤៩ ​ឆ្នាំ ជា​មន្ត្រី​ស៊ីម៉ាក់ កង​អនុ​សេនា តូច​គ្រឿងចក្រ​កម្ទេច​មីន PDM2 បាន​យក​កាំបិត​កាប់​សាកមើលស្វិត ​ឬ​មិន​ស្វិត រងរបួស​ក្បាលធ្ងន់ បញ្ជូនទៅសង្គ្រោះភ្លាមៗ នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង។​

សមត្ថកិច្ច​មូលដ្ឋាន​បង្ហើប​ឲ្យ​ដឹងថា មកទល់​ល្ងាច​ថ្ងៃទី​ ០៥ ខែឧសភា ជនរងគ្រោះ​ដែល​ឲ្យ​គេ​កាប់​នោះ បានមក​ផ្ទះ​វិញ​ហើយ ចំណែក​ជនសង្ស័យ ជា​មន្ត្រី​ស៊ីម៉ាក អ្នក​ចិត្តសឿងទាញ​កាំបិត​កាប់​សាក​នោះ មិន​រត់ទៅណា​ទេ ដោយ​ទំនងភាគី​ទាំងពីរ ជួប​ជជែក​គ្នា​ឈានទៅ​ព្រមព្រៀង​សម្របសម្រួល​គ្នា បញ្ចប់រឿង​មិន​ប្តឹងផ្តល់ដោយសារ​ជា​មិត្តភក្ដិ​នឹង​គ្នា​៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៥ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម