សន្តិសុខសង្គម
ផ្ទះពលរដ្ឋ១៨ខ្នងផ្ទះត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង នៅខណ្ឌឬស្សីកែវ
ផ្ទះប្រជាពលរដ្ឋចំនួន១៨ខ្នងជាប្រភេទឈើប្រកក្បឿង និងសង្ក័សី ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ទោសន្ធៅទាំងកណ្តាលយប់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញរថយន្តជួយអន្តរាគមន៍ភ្លាមៗ តែសំណាងល្អមិនបណ្ដាលមានគ្រោះថ្នាក់ដល់មនុស្សឡើយ។
ករណីអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៩ ក្នុងភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកវរ:សេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញ និងរថយន្តពន្លត់អគ្គីភ័យនៃស្នងការដ្ឋាន បានចេញមកគ្រប់គោលដៅដើម្បីជួយអន្តគមន៍ ប៉ុន្តែពេលមកដល់ ដោយស្ថានភាពផ្លូវតូចចង្អៀតមិនអាចចូលរថយន្តដល់ទីតាំងបានមានតែប្រើទុយយោចម្ងាយឆ្ងាយ ធ្វើឲ្យពិបាកក្នុងការជួយឲ្យបានទាន់ពេលវេលា។

លោកបានបញ្ជាក់ថា ក្នុងហេតុនេះកម្លាំងជំនាញបានប្រើប្រាស់រយៈពេលជាង១ម៉ោង ទើបអាចគ្រប់គ្រងអណ្ដាតភ្លើងដ៏សន្ធោសន្ធៅនេះបាន ដោយរថយន្តពន្លត់អគ្គិភ័យមកដល់ទីតាំងកើតហេតុចំនួន៣០គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៥២ឡាន ទើបអាចគ្រប់គ្រងស្ថានគារណ៍បាន។
លោកនាយការិយាល័យបានបញ្ជាក់បន្ថែមថា ចំពោះមូលហេតុនៃការឆាបឆេះ កម្លាំងជំនាញនិងចុះទៅស្រាវជ្រាវបន្ថែមនៅព្រឹកថ្ងៃទី០៧ ខែឧសភា នេះ។

តាមប្រភពពីប្រជាពលរដ្ឋម្នាក់ដែលរងគ្រោះក្នុងចំណោមប្រជាពលរដ្ឋរងគ្រោះជាច្រើននាក់ទៀតបានឲ្យដឹងថា មុនកើតហេតុគេឃើញផ្ទះមួយខ្នងដែលនៅកណ្ដាលគេត្រូវបានភ្លើងកំពុងឆាបឆេះដោយម្ចាស់ផ្ទះបានរត់ចេញក្រៅស្រែកឆោឡោឲ្យបងប្អូនជួយយកបំពង់ពន្លត់អគ្គិភ័យជួយបាញ់ពន្លត់តែដោយអណ្ដាតភ្លើងឆាបឆេះខ្លាំងពេកមិនអាចគ្រប់គ្រងបាន ទើបបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរខាងជាច្រើនគ្រួសារទៀត បង្កជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅរហូតគ្រប់គ្រងលែងឈ្នះ។ ដោយភ័យស្លន់ស្លោរប្រជាពលរដ្ឋនៅក្បែរនោះ បាននាំគ្នាប្រមូលយកទ្រព្យសម្បត្តិ ដែលមានតម្លៃរត់ចេញពីផ្ទះ ហើយក៏មានប្រជាពលរដ្ឋផ្សេងទៀត ដែរប្រមូលទ្រព្យសម្បត្តិ ដែលមានតម្លៃមិនទាន់ រត់ចេញឲ្យតែរួចខ្លួន និងបានត្រឹមតែឈរមើលផ្ទះខ្លួនដែលត្រូវបានអគ្គីភ័យលេបត្របាក់យ៉ាងសន្ធោសន្ធៅ ។ ហើយភ្លាមៗនោះសមត្ថកិច្ចមូលដ្ធាននិងកម្លាំងនគរបាលការិយាល័យបង្ការនិងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តជាច្រើនគ្រឿង មកជួយអន្តរាគមន៍បាញ់ពន្លត់ទប់ស្កាត់ ដើម្បីមិនឲ្យរាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋដ៏ទៃផ្សេងទៀត៕



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ