Connect with us

សន្តិសុខសង្គម

តុលាការសម្រេចឃុំខ្លួនម្ចាស់សង្វៀនជល់មាន់ស្រុកកោះធំ ក្រោយប្រើហិង្សាក្នុងកាស៊ីណូ កាឡាក់ស៊ី

បានផុស

នៅ

នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ លោក ហេង ផល្លារ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលបានសម្រេចចេញដីការឃុំខ្លួនម្ចាស់សង្វៀនជល់មាន់ស្រុកកោះធំ ដែលបានប្រើអំពើរហិង្សាលើម្ចាស់សង្វៀនជល់មាន់ស្រុកស្អាង ដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ “ហិង្សារដោយចេតនា ” តាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ ។ដែលប្រព្រឹត្តនៅចំណុចកាស៉ីណូ កាឡាក់ស៉ី ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៧និង៤០នាទី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះ ទី១ឈ្មោះ ស្រៀ ហុង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល មុខរបរ បុគ្គលិកកាស៉ីណូ ទី២ឈ្មោះ ម៉ុន វណ្ណា ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរ មន្ដ្រីចូលនិវត្តន៍ ។ ជនត្រូវចោទមានឈ្មោះ ង្វៀង ប៊ិន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិឃុំកេីតហេតុ មុខរបរ បុគ្គលិកកាស៉ីណូ ។

បើតាមសមត្ថកិច្ចបានប្រាប់អោយដឹងថា មុនពេលកើតហេតុ ជនសង្ស័យ និងជនរងគ្រោះ(ស្រៀ ហុង) បានជជែកគ្នាអំពីប្រាក់ដែលជនរងគ្រោះបានឲ្យគេខ្ចីប្រាក់ចំនួន ១,០០០,០០០៛ ពួកគេជជែកគ្នាយ៉ាងខ្លាំង ឈានដល់ការប្រេីហិង្សាដាក់គ្នា ដោយជនសង្ស័យ និងបក្ខពួក ប្រហែល ៧-៨នាក់ បាននាំគ្នាទៅវាយ លេីជនរងគ្រោះទាំងពីរ នាក់ ពេលនោះបក្ខពួកខាងលេីបានវាយទៅលេីឈ្មោះ ម៉ុន វណ្ណា ជាច្រេីនដៃ ថែមទៀតផង ចំណែកឈ្មោះ ស្រៀ ហុង គេចខ្លួនរួច ។ ភ្លាមនោះឈ្មោះ ង្វៀង ប៊ិន បានគប់ទូរស័ព្ទដៃ ម៉ាក Oppo មិនចាំស៊េរី ពណ៌ស-ខ្មៅ ទៅលេីឈ្មោះ ស្រៀ ហុង ត្រូវចំស្មាខាងស្ដាំ និងបានប្រេីពាក្យសំដីគំរាមកំហែងថា អញមេនៅជ្រៃធំ “អ្ហែង(ស្រៀ ហុង) មេនៅស្រុកស្អាង កុំចង់ខ្លាំងជាមួយអញ អញចង់សម្លាប់អ្ហែងពេលណាក៏បានដែរ” ព្រ មទាំងជេរប្រមាថជាច្រេីនទៀត។

ក្រោយពេលកើតហេតុខាងលើជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកកោះធំ តែម្ដង បន្ទាប់ពីបានទទួលបានពាក្យបណ្ដឹង កម្លាំងជំនាញស្រុកកោះធំ សហការជាមួួយកម្លាំងនគរបាលប៉ុស្ដិ៍សំពៅពូន បានចុះអន្តរាគមន៍ធ្វេីការឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដេីម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទ៖ ឆៃ យ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៣ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម