សន្តិសុខសង្គម
ភ្ងាក់ផ្អើលទាំងព្រឹក! ប្រទះឃើញយោធាម្នាក់ ដេកស្លាប់នៅលើផ្លូវ
បុរសវ័យកណ្តាលម្នាក់ ត្រូវប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅលើទ្រូងផ្លូវ បង្កការភ្ញាក់ផ្អើលទាំងព្រឹក ពុំទាន់ដឹងមូលហេតុនៅឡើយ។ ការភ្ញាក់ផ្អើលនេះ កើតឡើងនៅថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោងប្រមាណ ៤ ទៀបភ្លឺ នៅត្រង់ចំណុចក្រុមទី ៧ ភូមិអណ្តូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។

បើតាមសាក្សីបាននិយាយថា នៅពេលតែខ្លួនចេញពីផ្ទះមក ក៏ស្រាប់តែឃើញមានមនុស្សដេកស្លាប់នៅលើផ្លូវបែបនេះ ទើបមានការឆោឡោឡើង ព្រមទាំងបានរាយការណ៍ទៅសមត្ថកិច្ចជំនាញដើម្បីចុះពិនិត្យ។ ទីបំផុតទើបដឹងថា ជនរងគ្រោះមានឈ្មោះ ជា វ៉ាន់ដា ភេទប្រុស អាយុ ៤៩ ឆ្នាំ មានទីលំនៅផ្ទះលេខ ១២៦ ក្រុមទី ៦ ភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង មុខរបរយោធា ឈរជើងនៅស្រុកសំពៅលូន)។

បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ច គឺបានបញ្ជាក់ថា មូលហេតុគឺបណ្តាលមកពី ស្រវឹងស្រា ដើរដួល ប៉ុន្តែបើតាមមជ្ឈដ្ឋានមួយចំនួននិយាយថា ជនរងគ្រោះអាចពេលស្រវឹង ហើយត្រូវរថយន្តបុកតែម្តង ព្រោះនៅលើថ្ងាស និងក្បាល មានស្លាកស្នាមឈាម ដោយបច្ចុប្បន្នសមត្ថកិច្ចបានប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យហើយ៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់