Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនក្រុមក្មេងស្ទាវបាន ៧៣ នាក់ ម៉ូតូ ២៨ គ្រឿង ដកហូតកាំបិតប័ុងតោ ដាវ ជាច្រើនដើម

បានផុស

នៅ

កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ចុះប្រតិបត្តិការបង្ក្រាបក្មេងស្ទាវបាន ៧៣ នាក់ ក្នុងនោះមានស្រី ២នាក់ ដកហូតបានម៉ូតូ ២៨គ្រឿង និងកាំបិតប័ុងតោ ដាវ ចំពាមកៅស៊ូច្រើនដើម ខណៈពួកគេប្រផ្តុំគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការនេះធ្វើឡើង នៅវេលាម៉ោង ១២ និង១០ រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ នៅចំណុចមុខដីឡូត៍មួយកន្លែងតាមបណ្តោយផ្លូវ ១៩៦៦ កែងនឹងផ្លូវ ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ក្រោយពីឃាត់ខ្លួនក្មេងស្ទាវទាំងនោះបានភ្លាម សមត្ថកិច្ចបានធ្វើការរុករកនៅក្នុងដីព្រៃឡូត៍មួយកន្លែង ក៏បានប្រទះឃើញកាំបិតប័ុងតោ ដាវ និងជំពាមកៅស៊ូជាច្រើនដើម ត្រូវបានកម្លាំងសមត្ថកិច្ចដកហូតទុកជាវត្ថុតាង។

សមត្ថកិច្ចបានបន្តទៀតថា មុននឹងចុះបង្ក្រាបក្មេងស្ទាវខាងលើនេះ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ល្បាតក្នុងមូលដ្ឋាន ក៏ប្រទះឃើញក្មេងស្ទាវខាងលើកំពុងតែប្រមូលផ្ដុំគ្នា។ ដោយមានការសង្ស័យ សមត្ថកិច្ចក៏បានឃាត់ខ្លួនភ្លាមតែម្តង។

បច្ចុប្បន្នក្មេងស្ទាវទាំង ៧៣ នាក់ ម៉ូតូ ២៨គ្រឿង រួមនឹងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការសួរនាំនិងស្រាវជ្រាវបន្ត៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៥ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម