សន្តិសុខសង្គម
ឃាត់ខ្លួនក្រុមចោរឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋជាច្រើនលើក បានបីនាក់ រត់គេចខ្លូនម្នាក់
កម្លាំងប៉ុស្ដិ៍នគរបាលពើក និងកម្លាំងប្រជាការពារភូមិ សហការជាមួយកម្លាំងអធិការនគរបាលស្រុកអង្គស្នួល ខេត្តកណ្ដាល បានឃាត់ខ្លួនក្រុមចោរឆក់ទ្រព្យសម្បត្តិពីប្រជាពលរដ្ឋជាច្រើនលើក បានចំនួនបីនាក់ រត់គេចខ្លួនម្នាក់។

ហេតុការណ៍នេះបានធ្វើឡើងនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៤ និង៤០នាទី នៅចំណុចផ្លូវបេតុង ភូមិចំការត្រាច ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ រ៉េត អាលីហ្សា ភេទស្រី មុខរបរសិស្ស នៅភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យ៤នាក់ ឃាត់ខ្លួន៣នាក់ គេចខ្លួនម្នាក់នាក់ ទី១ឈ្មោះ ផុន ដេវីត ហៅវីត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិត ស្នាក់នៅផ្ទះលេខ២០៣ ផ្លូវ០១ ភូមិត្រពាំងគល់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ អ្នកឆក់ទូរស័ព្ទ ទី២ឈ្មោះ ស៊ិន ចំណាត់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិត នៅភូមិត្រពាំងជួន ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល (គេចខ្លួន) អ្នកបើកម៉ូតូ។ ទី៣ឈ្មោះ មាន វាសនា ហៅស្នា /សីហា ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ស្នាក់នៅបន្ទប់ជួលភូមិព្រៃទន្លាប់ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ស្រុកកំណើតភូមិស្រែអុឹង សង្កាត់កំបូល ខណ្ឌកំបូល ភ្នំពេញ និងទី៤ឈ្មោះរស់ សុវណ្ណរ៉ាវី ហៅវីហ្សូ /ហុង ភេទប្រុសអាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

សមត្ថកិច្ចបានប្រាប់ឱ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះរបស់មិត្តភក្ដិនៅម្ដុំវត្តចំបក់ ឃុំពើក ស្រុកអង្គស្នួល នៅពេលជិះម៉ូតូមកដល់ចំណុចកើតហេតុ មានជនសង្ស័យចំនួនពីរនាក់ ជិះម៉ូតូម៉ាកឃ្លីច ពណ៌ប្រផេះ ជិះមកក្បែរម៉ូតូជនរងគ្រោះ ហើយធ្វើសកម្មភាពឆក់យកទូរស័ព្ទម៉ាក iPhone 7plus ពណ៌ខ្មៅ ពីជនរងគ្រោះហើយជិះគេចខ្លួន។ ពេលនោះ ជនរងគ្រោះបានជិះម៉ូតូដេញតាមពីក្រោយ និងស្រែកថាចោរៗ ក៏ជួបជាមួយកម្លាំងប៉ុស្ដិ៍នគរបាលពើក និងកម្លាំងប្រជាការពារភូមិ កំពុងល្បាតក្នុងភូមិសាស្ដ្របានជួយដេញតាមពីក្រោយ។

បន្ទាប់មកកម្លាំងអធិការដ្ឋាននគរបាលស្រុក សហការជាមួយប៉ុស្ដិ៍ពើក ប៉ុស្ដិ៍លំហាច ប៉ុស្ដិ៍បែកចាន ប៉ុស្ដិ៍ក្រាំងម្កាក់ និងកម្លាំងប្រជាការពារភូមិ បានដេញពួនស្ទាក់ហើយឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពឆក់ចំនួនមួយគ្រឿង នៅក្នុងព្រៃខាងក្រោយភូមិព្រៃពពេល ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ហើយនាំមកអធិការដ្ឋាននគរបាលស្រុកដើម្បីសាកសួរនាំតាមនីតិវិធី។

ជនសង្ស័យឈ្មោះផុន ដេវីត បានឆ្លើយសារភាពថា ខ្លួននឹងបក្ខពួកឈ្មោះ ស៊ិន ចំណាត់ ពិតជាបានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះបានសម្រេចប្រាកដមែន។ ហើយកន្លងមកខ្លួនធ្លាប់ដឹងថាឈ្មោះ មាន វាសនា ហៅស្នា (មេក្លោង) និងឈ្មោះ រស់ សុវណ្ណរ៉ាវី ហៅវីហ្សូ /ហុង ជាមិត្តភក្ដិរបស់ឈ្មោះ ស៊ិន ចំណាត់ បានធ្លាប់ធ្វើសកម្មភាពឆក់យកទ្រព្យសម្បត្តិរបស់អ្នកដទៃជាច្រើនដងមកហើយ។

ជនសង្ស័យឈ្មោះ មាន វាសនា បានសារភាពថា ខ្លួន និងឈ្មោះ រស់ សុវណ្ណរ៉ាវី បានធ្វើសកម្មភាពឆក់យកទូរស័ព្ទ បានសម្រេចចំនួន ០៨លើក។ ហើយឈ្មោះ ស៊ិន ចំណាត់ និងឈ្មោះ ផុន ដេវីត ក៏ធ្លាប់ធ្វើសកម្មភាពឆក់ទូរស័ព្ទជាមួយគ្នាដែរ។ ហើយខ្លួនធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល រយៈពេល៥ខែ ពីបទ ប្រើប្រាស់ដោយខុសច្បាប់សារធាតុញៀន។
ករណីនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿង និងបន្តចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ៖ ឆៃ យ៉ា

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល