Connect with us

សន្តិសុខសង្គម

អាវុធហត្ថខេត្តសៀមរាប ចាប់ខ្លួនក្រុមវាយប្លន់សម្លាប់​សិស្សម្នាក់ និងកំពុងស្រាវជ្រាវរកបក្ខពួកបន្ថែម

បានផុស

នៅ

សិស្សវិទ្យាល័យអង្គរម្នាក់ត្រូវបានក្រុមចោរវាយប្លន់សម្លាប់យកទ្រព្យសម្បត្តិ ខណៈកំពុងជិះកង់ហាត់ប្រាណនៅ​ជិតភ្នំក្រោម។ ប៉ុន្តែ​ករណីនេះត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនដៃដល់បានម្នាក់​ហើយ កំពុងស្រាវជ្រាវរកបក្ខពួកបន្ថែមទៀត។

សូមរម្លឹកថា ករណីនេះប្រជាពលរដ្ឋបានប្រទះឃើញសាកសពនៅក្រោមបង្គោលភ្លើងនៅវេលាម៉ោង០៥និង៣០នាទីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ នៅចំណុចបង្គោលភ្លើងនៅវាលស្រែ ស្ថិតនៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាក្សីនៅជិតកន្លែងកើតហេតុបញ្ជាក់ថា ជនរងគ្រោះត្រូវបានក្រុមជនសង្ស័យជិះមូតូ២គ្រឿងស្ទាក់វាយ ​ខណៈដែលកំពុង​ជិះកង់ម្នាក់ឯង​នៅមុខផ្ទះរបស់ខ្លួន។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ធរ សុធារិទ្ធ អាយុ១៦ឆ្នាំ មុខរបរសិស្សថ្នាក់ទី១១ រៀននៅវិទ្យាល័យអង្គរ រស់នៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប។ នៅលើសាកសពពិនិត្យឃើញបាក់ដើមដៃខាងស្តាំ​និងនៅលើដង​ខ្លួនមានស្នាមជាំ។ ដោយមានការខិតខំស្រាវជ្រាវបានល្អរបស់សមត្ថកិច្ច នៅវេលាម៉ោង១៤និង២០នាទី ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីឃាតកម្មខាងលើ។

សមត្ថកិច្ចបន្ថែមថា ជនសង្ស័យ ឈ្មោះ សឿន ជីវ័ន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប បានឆ្លើយសារភាពថា រូបខ្លួនមានបក្ខពួក០៥នាក់ទៀត ភេទប្រុស ពិតជាបាននាំគ្នាស្ទាក់ជនរងគ្រោះដែលកំពុងជិះកង់ ដោយបាននាំគ្នាយកដំបងឈើជ្រុងវាយទៅលើជនរងគ្រោះ ហើយបានដឹកយកទៅទម្លាក់ទុកចោល នៅក្រោមបង្គោលភ្លើងខាងជើង​កន្លែងកើតហេតុមានចំងាយប្រហែល៥០០ម៉ែត្រ ដោយពុំមានគំនុំអ្វីទេ ដោយមានគោលបំណងចង់យកសម្ភារពីជនរងគ្រោះ។

បច្ចុប្បន្នកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងតាមនីតិវិធី។ ចំណែកបក្ខពួក នៅសល់សមត្ថកិច្ចកំពុងតាមចាប់​ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

អត្ថបទ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជំងឺមិនស្គាល់រោគសញ្ញា​សម្លាប់មនុស្សយ៉ាងហោចណាស់ ១៤៣នាក់នៅកុងហ្គោ

ព័ត៌មានជាតិ៣ ម៉ោង មុន

១០ខែ ឆ្នាំ២០២៤​នេះ រាជធានី​ទទួល​បាន​គម្រោង​សាងសង់​ចំនួន៥១៦គម្រោង ក្នុងទំហំ​ទុន​វិនិយោគ​ជាង១ពាន់លានដុល្លារអាមេរិក

សេដ្ឋកិច្ច៣ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្មដឹកនាំប្រជុំសេចក្តីព្រាងកិច្ចសន្យាសម្បទានដីសេដ្ឋកិច្ចស្តីពីគម្រោងវិនិយោគអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មចម្រុះ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ ចុះពិនិត្យ​ផ្លូវ​យុទ្ធសាស្រ្ត​ភ្ជាប់​ពី​ផ្លូវ​ជាតិ​លេខ ១ ទៅច្រកព្រំដែន​​ប្រទេស​វៀតណាម

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កូរ៉េខាងជើងភ័យខ្លាចមានមេរោគរីករាលដាលពីប៉េងប៉ោងកូរ៉េខាងត្បូង

Sokha Hotels

ព័ត៌មានពេញនិយម