សន្តិសុខសង្គម
ទឹកចិត្តម្ដាយ ទោះកូនបែកថ្នាំធ្លាប់ចង់សម្លាប់គាត់ ក៏ស្រែកសុំគេជួយកូនលោតទឹកអណ្ដូង
ម្ដាយបានស្រែកឆោឡោឱ្យគេជួយកូនប្រុសរបស់ខ្លួន ខណៈកូននោះបានលោតចូលទៅក្នុងអណ្តូងទឹក ធ្វើអត្តឃាត ដោយសារឥទ្ធិពលនៃការប្រើប្រាស់គ្រឿងញៀន។ ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

បើតាមការបំភ្លឺពីម្តាយ ឈ្មោះ អុឹម វ៉ាន់ បាននិយាយថា កូនប្រុសរបស់គាត់ឈ្មោះ អុឹម វឿន អាយុ ៣១ ឆ្នាំ មានរោគសសៃប្រសាទ និង ជក់ថ្នាំញៀន រហូតស្ទើរតែបែកថ្នាំទៅហើយ ទើបគាត់ឱ្យរស់នៅខ្ទមតែម្នាក់ឯង ក្បែរផ្ទះដោយសារគាត់ខ្លាចកូនធ្វើបាបដោយប្រការណាទៀត។

ស្ត្រីជាម្តាយបានបន្តថា កន្លងមកកូនប្រុសរបស់គាត់មានបំណងចង់សម្លាត់ខ្លួនប៉ុន្មានដងមកហើយ ដោយមានពេលខ្លះកូនប្រុសនោះបានឡើងទៅលើដំបូលផ្ទះអ្នកជិតខាង និងចង់យកសាំងប្រុងដុតផ្ទះជាដើម ប៉ុន្តែត្រូវបានអ្នកជិតខាងជួយទាន់ពេល។ លុះនៅព្រឹកនេះ បាត់កូនឈឹង សង្ស័យកូនប្រុសលោតចូលទៅក្នុងអណ្តូងទឹកដែលមានជម្រៅរហូតដល់លូ ៨កង់ ទើបគាត់ស្រែកឆោរឡោ ដើម្បីឱ្យគេឯងជួយកូន។

បើទោះបីជាកូនប្រុសធ្លាប់ធ្វើបាបជាច្រើនដង និងធ្លាប់យកដែកសរសៃគំរាមចាក់សម្លាប់គាត់យ៉ាងណាក៏ដោយ ក៏ម្ដាយនៅតែគិតថាជាកូន ទើបគាត់ទទូចអង្វរសមត្ថកិច្ចធ្វើយ៉ាងណាជួយស្រង់កូនប្រុសរបស់គាត់ឡើងមកវិញដើម្បីជួយសង្គ្រោះ ឬបើស្លាប់ ក៏យកធ្វើបុណ្យតាមប្រពៃណី។

ទាំងសមត្ថកិច្ច និងប្រជាពលរដ្ឋ បានស្វះស្វែងរកម៉ូទ័រដើម្បីបូមទឹកអណ្តូង អ្នកខ្លះទៀតបានយកដើមឫស្សីចងទំពក់ ហើយទីបំផុតក៏បានទាក់អាវ ហើយទាញបុរសនោះឡើងមកលើទឹក ប៉ុន្តែបុរសនោះបានបាត់បង់ជីវិតទៅហើយ។

ក្រោយពេលពិនិត្យសាកសព សមត្ថកិច្ចប្រគល់សពទៅឱ្យម្តាយរៀបចំធ្វើបុណ្យ។ នេះគឺជាលទ្ធផលនៃការប្រើប្រាស់សារធាតុញៀន៕
អត្ថបទ៖ សោ និយមរ័ត្ន


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ