សន្តិសុខសង្គម
ផ្លូវលេខ១០៨ ក្រុងតាខ្មៅ ខូចអស់ ពិបាកធ្វើដំណើរ ពលរដ្ឋសំណូមពរជាថ្មី សុំជួយដោះស្រាយ
ផ្លូវលេខ១០៨ ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ប្រវែងជាង ១គីឡូម៉ែត្រ បានខូចស្ទើរអស់ ធ្វើឱ្យប្រជាពលរដ្ឋពិបាកធ្វើដំណើរ និងទទូចជាថ្មី សុំឱ្យមានការអន្តរាគមន៍។
ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរតាមផ្លូវមួយខ្សែនេះ បានឱ្យដឹងថា ផ្លូវលេខ១០៨នេះ មិនមែនទើបតែខូចនោះទេ ពោលគឺ ខូចជាយូរណាស់មកហើយ តែមិនដែលឃើញខាងមន្ទីរសាធារណការ មកជួសជុស ឬ ស្ថាបនាទាល់តែសោះ ធ្វើឱ្យពលរដ្ឋជួបការលំបាកជាខ្លាំងពេលធ្វើដំណើរ ពិសេសពេលមានភ្លៀង និងទឹកដក់។
អ្នកដំណើរ អះអាងថា នៅពេលភ្លៀងធ្លាក់ម្តងៗ គឺទឹកក្នុងជង្ហុក អ្នកដំណើរមើលមិនឃើញ ជិះធ្លាក់ជង្ហុក ប៊ិះដួលម្តងៗទៅហើយ។ និយាយរួម គឺលំបាកធ្វើដំណើរមែនទែន បើចៀសបាន គឺ ចៀសហើយ មិនធ្វើដំណើរតាមផ្លូវមួយខ្សែនេះទេ។
ពាក់ព័ន្ធផ្លូវមួយខ្សែនេះ ប្រជាពលរដ្ឋក៏ធ្លាប់រាយការណ៍ជូនអាជ្ញាធរពាក់ព័ន្ធផងដែរ ជាពិសេសខាងមន្ទីរសាធារណការ ប៉ុន្តែមិនទាន់ឃើញមានមន្ត្រីមកជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋទាល់តែសោះ។
ប្រជាពលរដ្ឋ សង្ឃឹមថា ការផ្សព្វផ្សាយតាមរយៈសារព័ត៌មាន នឹងនាំដំណឹងនេះដល់ខាងក្រសួងសាធារណការតែម្តង ដើម្បីជ្រាប និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ៕
អត្ថបទ៖ ឆៃ យ៉ា
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់