Connect with us

សន្តិសុខសង្គម

យុវជនម្នាក់ខូចចិត្ត ខាងស្រីមិនព្រមស្រលាញ់ ចង.ក សម្លាប់ខ្លួន

បានផុស

នៅ

យុវជនម្នាក់ សម្រេចចិត្តចង.ក សម្លាប់ខ្លួន ដោយសារតែមានការតូចចិត្តទៅលើនារីម្នាក់ ព្រោះខ្លួនចង់បាននាងជាប្រពន្ធ តែនាងបានបដិសេធមិនស្រលាញ់។ ការភ្ញាក់ផ្អើល​នេះ​ កាលពីថ្ងៃទី ៨ ខែឧសភា ឆ្នាំ​ ២០២២ វេលា​ម៉ោង ៤ និង ៣០​ នាទីល្ងាច នៅ​ចំនុច​ក្រុមទី​ ៣ ភូមិ​ដូន​ញ៉ែម ឃុំ​ល្វា ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះ​មានឈ្មោះ ភឿន ភិន ហៅ​ធួ​ក ភេទ​ប្រុស​ អាយុ​ ២៦ ​ឆ្នាំ រស់នៅ​ចំណុចកើតហេតុ​ខាងលើ បាន​យក​ខ្សែ​អង្រឹង​ចង​.​ក ទៅនឹង​ធ្នឹម​សសរ​កន្លោង​កណ្តាល​ផ្ទះ បណ្តាលឲ្យ​ស្លាប់​។​

តាម​ការបំភ្លឺ របស់​ឈ្មោះ ប្រែង សា​លីន ភេទ​ស្រី អាយុ ៥៣ ​ឆ្នាំ ត្រូវជា​អ៊ំស្រី​បង្កើត បាន​និយាយថា មួយរយៈ​កន្លងមក គាត់​ធ្លាប់​ឮ​ក្មួយ​ប្រុស​និយាយថា ចង់​ចង​.​ក សម្លាប់ខ្លួន ហើយ​បាន​ម្ដាយ​យ​ក​ទៅស្រោច​ទឹករំដោះគ្រោះរួមមកហើយ លើសពីនេះជនរងគ្រោះ​ធ្លាប់​ប្រាប់ថា ខ្លួនចង់បាន​ប្រពន្ធ ប៉ុន្តែ​ខាង​ស្រី​មិន​ព្រម​ស្រលាញ់​ លុះ​រហូតដល់ថ្ងៃកើតហេតុ ទើប​ឮ​ចៅស្រី​របស់ខ្លួន​ស្រែក​ពីលើផ្ទះថា​ ពូធួ​ក ចង​.​ក​ស្លាប់បាត់​ហើយ ពេលនោះខ្លួនហើយ​ និង​បងប្អូន បាន​ឡើងទៅ​លើផ្ទះក៏​បានឃើញ​ជនរងគ្រោះចង​.​ក​ ពិតមែន។

នៅពេល​នោះដែរ ក្រោយពី​សមត្ថកិច្ច​ចុះ​ពិនិត្យ​រួចមក ក៏បាន​សន្និដ្ឋាន​ថា ជនរងគ្រោះ​មាន​វិបត្តិ​ផ្លូវចិត្ត​(​ចង់បាន​ប្រពន្ធ ​តែ​សាមី​ខ្លួន​ខាង​ស្រី​មិន​ស្រលាញ់​) ទើប​ចង​.​ក​សម្លាប់ខ្លួន​បែបនេះ​។ បច្ចុប្បន្ន​សព​ត្រូវ​បានប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម