Connect with us

សន្តិសុខសង្គម

ចាប់ខ្លួនបុរសម្នាក់ ក្រោយធ្វើសកម្មភាពបំផ្លិចបំផ្លាញផ្ទាំងថ្មមិត្តភាពកម្ពុជា-ជប៉ុន នៅលើសួនច្បារគល់ស្ពានច្បារអំពៅ

បានផុស

នៅ

បុរសម្នាក់ ដែលគេសង្ស័យថា មានប្រើប្រាស់សារធាតុញៀន ហើយតែងតែបង្កបញ្ហាក្នុងមូលដ្ឋាននោះ កាលពីថ្ងៃម្សិលមិញ គឺបុរសរូបនេះ ហ៊ានទៅបំផ្លិចបំផ្លាញផ្ទាំងថ្មមិត្តភាពកម្ពុជា-ជប៉ុន ក៏ត្រូវបានអាជ្ញាធរ ចាប់ខ្លួនប្រគល់ឲ្យនគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពៅ ហួត ចៅសង្កាត់ច្បារអំពៅទី ១ បានឲ្យភ្នាក់ងារកម្ពុជាថ្មីដឹងថា កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី ៩ ខែឧសភា កម្លាំងអាជ្ញាធរសង្កាត់ច្បារអំពៅទី ១ និងទី ២ បានចាប់ខ្លួនបុរសខាងលើនេះ ដែលគេតែងហៅឈ្មោះអាក្រញ៉ាញ់ ភេទប្រុស អាយុប្រហែល ២៥ឆ្នាំ រស់នៅចល័ត បន្ទាប់ពីបុរសរូបនេះ បានយកពូថៅទៅវាយកំទេចផ្ទាំងថ្ម មិត្តភាពកម្ពុជា-ជប៉ុន ដែលបានសាងសង់នៅលើសួនច្បារ ស្ថិតនៅគល់ស្ពានព្រះមុនីវង្សចាស់-ថ្មី (ស្ពានច្បារអំពៅ) ត្រើយខាងកើត ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បណ្តាលឲ្យខូចខាតត្រង់ចំណុចទង់ជាតិជប៉ុន។

លោក ពៅ ហួត បានបន្តថា កន្លងមក បុរសម្នាក់ដែលគេសង្ស័យថា មានប្រើប្រាស់សារធាតុញៀនរូបនោះ តែងតែបង្កបញ្ហាក្នុងមូលដ្ឋាន តែលើកនេះបានយកពូថៅទៅវាយផ្ទាំងថ្មមិត្តភាព កម្ពុជា-ជប៉ុន ដែលជាផ្ទាំងមិត្តភាព ដែលមិនអនុញ្ញាតឲ្យជនណាទៅបំផ្លិចបំផ្លាញ បានឡើយ។

ទាក់ទងនឹងករណីឃាត់ខ្លួនបុរសខាងលើនេះ លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានប្រាប់ភ្នាក់ងារកម្ពុជាថ្មីថា បុរសរូបនេះមានឈ្មោះ ចាន់ ត្រា និងត្រូវបាននគរបាលកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការហើយ ដោយមិនលើកលែងឡើយ ពីព្រោះបើហ៊ានតែបណ្តែតបណ្តោយ ឬដោះលែងទៅវិញ គឺច្បាស់ជាបង្កបញ្ហាខ្លាំងជាងនេះទៀត៕

អត្ថបទ៖ នរា  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៨ នាទីutes មុន

ក្រោយ​ភ្លៀងលាយឡំ​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ សមត្ថកិច្ច​ចេញ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ភ្លាម​ៗ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងព័ត៌មានយកថវិកា១០០លានរៀលប្រមូលពីព្រឹត្តិការណ៍រត់ ដើម្បីមនុស្សធម៌ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

កីឡា៣ ម៉ោង មុន

អនុប្រធាន​សហព័ន្ធ​កីឡា​ហាប់គីដូ៖​ លទ្ធផលកន្លង​ទៅ​នៅខ្វះចន្លោះ​ ប៉ុន្តែ​ជា​ការ​ជោគជ័យ​សម្រាប់​យើង​ថ្មី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ចំនួន​អ្នកស្លាប់​កើន​ដល់​៥៣​នាក់​ក្នុង​ការ​វាយប្រហារ​​របស់​អាមេរិកលើក្រុមហ៊ូធី

សំរាម
សន្តិសុខសង្គម៣ ម៉ោង មុន

ពលរដ្ឋរស់នៅក្បែរផ្សារ ២០០២ មានអារម្មណ៍មិនសប្បាយចិត្តពីបញ្ហាផ្លូវខូច និងសំរាមច្រើន

Sokha Hotels

ព័ត៌មានពេញនិយម