សន្តិសុខសង្គម
ស្ត្រីម្នាក់ អំពាវនាវឲ្យជួយរកយុត្តិធម៌ជូនកូនស្រីរបស់ខ្លួន ដែលរងការប្រើអំពើហិង្សាពីសំណាក់បងថ្លៃ
មានការភ្ញាក់ផ្អើលពេញមួយថ្ងៃ នៅលើបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២២នេះ បន្ទាប់ពីមានគណនីហ្វេសប៊ុកមួយ បានបង្ហោះរូបភាពជាច្រើនសន្លឹក ពាក់ព័ន្ធនឹងករណីស្ត្រីម្នាក់ បានរងរបួសជាច្រើនកន្លែង ដោយសារការប្រើអំពើហិង្សាពីសំណាក់បងថ្លៃរបស់ខ្លួន។

យោងតាមការបង្ហោះ របស់គណនីហ្វេសប៊ុកឈ្មោះ Chanthea Mam ដែលអះអាងថា ជាម្ដាយរបស់ស្ត្រីរងគ្រោះដោយសារការប្រើហិង្សានោះ បានអំពាវនាវដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជួយអន្តរាគមន៍រកយុត្តិធម៌ជូនកូនស្រីរបស់ខ្លួនផង។
គណនីហ្វេសប៊ុកឈ្មោះ Chanthea Mam បានសរសេរយ៉ាងដូច្នេះថា «នាងខ្ញុំសូមអំពាវនាវដល់សម្ដេច ហ៊ុន សែន និងសម្ដេចកិត្តិបណ្ឌិត និងឯកឧត្តម គួច ចំរើន ជួយរកយុត្តិធម៌ដល់កូនស្រីនាងខ្ញុំផងគាត់ជាគ្រូបង្រៀន ហើយត្រូវជាបងថ្លៃមិនគួរណាវ៉ៃកូនខ្ញុំដល់ថ្នាក់នេះទេ វាចូលទៅជួបប្ដីវានៅបន្ទប់ជួលជាមួយប្ដីវា បងវាមិនអោយជួប មិនគួរណាប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃ!»។ ទោះបីជាយ៉ាងណា គណនីហ្វេសប៊ុកខាងលើនេះ មិនបានបញ្ជាក់អំពីទីតាំងពិតប្រាកដ និងពេលវេលា នៃហេតុការណ៍នេះឡើយ។
សេចក្ដីរាយការណ៍ ពីអ្នកសារព័ត៌មាននៅខេត្តព្រះសីហនុ បានឲ្យដឹងថា ករណីខាងលើនេះពីដំបូងកើតឡើងបន្ទាប់ពីស្ត្រីរងគ្រោះ បានទៅរករឿងនៅផ្ទះបងថ្លៃរបស់ខ្លួន ដោយកាំបិតតាំងតោទៅកាប់ទ្វារផ្ទះ និងគោះទ្វារផ្ទះឲ្យបងថ្លៃចេញមកក្រៅ។ បន្ទាប់ពីបុរសជាបងថ្លៃចេញមកក្រៅផ្ទះ ក៏ស្ត្រីរងគ្រោះប្រើកាំបិតតាំងតោ កាប់ទៅលើបងថ្លៃរបស់ខ្លួនថែមទៀត។ ដោយឃើញយ៉ាងដូច្នេះ ក្រុមគ្រួសាររបស់បងថ្លៃស្ត្រីរងគ្រោះរូបនោះ ក៏បានយកទុយោជ័រវាយទៅលើស្ត្រីរងគ្រោះ បណ្ដាលឲ្យរងរបួសតែម្ដង។
សេចក្ដីរាយការណ៍ដដែល បានឲ្យដឹងបន្តថា កាលពីថ្ងៃម្សិលមិញ ក្រុមគ្រួសាររបស់បងថ្លៃស្ត្រីរងគ្រោះ បានផ្ដល់សំណងជូនស្ត្រីរងគ្រោះចំនួន ៥០០ដុល្លារ ដើម្បីយកទៅព្យាបាលរបួសនោះ ដោយមិននឹកស្មានថា ម្ដាយរបស់ស្ត្រីរងគ្រោះនោះ បានបង្ហោះនៅលើហ្វេសប៊ុកហ្វេសប៊ុកដូច្នេះឡើយ។ បើតាមប្រភពនេះ ស្ត្រីរងគ្រោះ បានលែងលះជាមួយប្ដីរបស់ខ្លួន តាំងតែពីខែតុលា ឆ្នាំ ២០២១មកម្លេះ។
ចំណែកឯប្រភពព័ត៌មាន ពីមន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងដែរថា កន្លងមកករណីវិវាទក្នុងគ្រួសារខាងលើនេះ ត្រូវបានដោះស្រាយនៅចំពោះនគរបាលក្រុងព្រះសីហនុ រួចរាល់ហើយ។ ចំពោះហេតុការណ៍ កើតឡើងថ្មីៗនេះទៀតនោះ គឺរដ្ឋបាលខេត្តព្រះសីហនុ កំពុងរង់ចាំរបាយការណ៍លម្អិតពីសមត្ថកិច្ច៕




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ