សន្តិសុខសង្គម
មកដឹងព័ត៌មានបន្ថែម ជុំវិញរូបភាពស្ត្រីម្នាក់រងរបួសត្រង់ជើងទាំងសងខាង ដែលមានការចាប់អារម្មណ៍នៅលើហ្វេសប៊ុក
អាជ្ញាធរមានសមត្ថកិច្ចខេត្តព្រះសីហនុ បានបញ្ជាក់ជុំវិញករណីស្ត្រីម្នាក់ ដែលអះអាងថា កូនរបស់ខ្លួនបានរងរបួសជាច្រើនកន្លែង ដោយសារការប្រើអំពើហិង្សាពីសំណាក់បងថ្លៃរបស់នាង។ សូមជម្រាបថា មានការភ្ញាក់ផ្អើលពេញមួយថ្ងៃ នៅលើបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២២នេះ បន្ទាប់ពីមានគណនីហ្វេសប៊ុកមួយ បានបង្ហោះរូបភាពជាច្រើនសន្លឹក ពាក់ព័ន្ធនឹងករណីស្ត្រីម្នាក់ បានរងរបួសជាច្រើនកន្លែង ដោយសារការប្រើអំពើហិង្សាពីសំណាក់បងថ្លៃរបស់ខ្លួន។

យោងតាមការបង្ហោះ របស់គណនីហ្វេសប៊ុកឈ្មោះ Chanthea Mam ដែលអះអាងថា ជាម្ដាយរបស់ស្ត្រីរងគ្រោះដោយសារការប្រើហិង្សានោះ បានអំពាវនាវដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជួយអន្តរាគមន៍រកយុត្តិធម៌ជូនកូនស្រីរបស់ខ្លួនផង។

គណនីហ្វេសប៊ុកឈ្មោះ Chanthea Mam បានសរសេរយ៉ាងដូច្នេះថា «នាងខ្ញុំសូមអំពាវនាវដល់សម្ដេច ហ៊ុន សែន និងសម្ដេចកិត្តិបណ្ឌិត និងឯកឧត្តម គួច ចំរើន ជួយរកយុត្តិធម៌ដល់កូនស្រីនាងខ្ញុំផងគាត់ជាគ្រូបង្រៀន ហើយត្រូវជាបងថ្លៃមិនគួរណាវ៉ៃកូនខ្ញុំដល់ថ្នាក់នេះទេ វាចូលទៅជួបប្ដីវានៅបន្ទប់ជួលជាមួយប្ដីវា បងវាមិនអោយជួប មិនគួរណាប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃ!»។

លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងអ្នកសារព័ត៌មានកម្ពុជាថ្មី ដឹងនៅយប់ថ្ងៃអង្គារនេះថា តាមរបាយការណ៍បឋម នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២២ ស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ បានទទួលបណ្ដឹងរបស់ស្ដ្រីឈ្មោះ ហាំង ស៊ីវត្ថិវណ្ណនីដា ពីករណីបុរសឈ្មោះ ស៊ាន វុទ្ធី បានប្រើហិង្សាមកលើនាង បណ្ដាលឲ្យនាងរងរបួសធ្ងន់ធ្ងរ កាលពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២២ នៅបន្ទប់ជួលភូមិ ១ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។

លោក ឃាង ភារម្យ បានឲ្យដឹងបន្តថា យោងកំណត់ហេតុបំភ្លឺ នៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឲ្យដឹងថាហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ៣ទាបភ្លឺ កាលពីថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២២ ដោយស្ដ្រីជនរងគ្រោះ បានទៅរកជួបអតីតប្ដីឈ្មោះ ស៊ាន សារ៉ាឌី នៅបន្ទប់ជួលទីតាំងខាងលើ ដោយស្ត្រីរូបនេះបានតោងរបង (ផ្លោះរបង) ចូលក្នុងបរិវេណផ្ទះជួល ហើយដើរសំដៅបន្ទប់ជួលរបស់អតីតប្ដីរបស់ខ្លួន។
ដោយឃើញបង្អួចបិទជិត ស្ត្រីរូបនេះ បានយកកាំបិតតាំងតោនៅក្នុងរោងបាយ មកកាប់ទ្វារកញ្ចក់បង្អួចបន្ទប់អតីតប្ដី បណ្ដាលឲ្យបែកកញ្ចក់អស់ ១ផ្ទាំង តែស្ត្រីរូបនេះមិនឃើញប្ដីរបស់ខ្លួនក្នុងបន្ទប់នោះទេ។ ស្ត្រីដដែល ក៏បានដើរចេញវិញទៅឈរស្រែកហៅឈ្មោះឌី (ជាអតីតប្ដី) ខ្លាំងៗ នៅមុខបន្ទប់របស់ឈ្មោះ ស៊ាន វុទ្ធី ដែលជាបងថ្លៃ។ ពេលនោះឈ្មោះ ស៊ាន វុទ្ធី និងប្រពន្ធ បានចេញពីបន្ទប់មកស្ដីឲ្យឈ្មោះ ហាំង ស៊ីវត្ថិវណ្ណនីដា ហើយក៏បណ្ដាលឲ្យមានការទាស់សំដីគ្នា បង្កជាហិង្សាកើតឡើង(ប្រតាយប្រតប់) រវាងស្រី្ដរងគ្រោះ និងប្រពន្ធរបស់ឈ្មោះ ស៊ាន វុទ្ធី។
ក្រោយមកម្ចាស់ផ្ទះឈ្មោះ នូ ចន្ទដូរេន បានមកហាមឃាត់ភាគីទាំងសងខាងតែពួកគេមិនស្ដាប់ ហើយឈ្មោះ ស៊ាន វុទ្ធី បានប្រើទុយោជ័រ (ទំហំ២១ម.ម) វាយទៅលើស្ដ្រីរងគ្រោះ បណ្ដាលឲ្យមានរបួសភ្លៅ និង កំភួនជើងផ្នែកខាងក្រោយ ដើម្បីទម្លាក់កាំបិតពីដៃស្រ្តីឈ្មោះ ហាំង ស៊ីវត្ថិវណ្ណនីដា។ ក្រោយហេតុការណ៍ភ្លាមៗ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់លេខ ៣ និងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានចុះអន្ដរាគមន៍ កន្លែងកើតហេតុដោយបាននាំភាគីទាំងសងខាង រួមនិងសាក្សី ទៅសាកសួរនៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ។
ជាលទ្ធផលភាគីទាំងពីរ បានព្រមព្រៀងសម្របសម្រួលគ្នាបញ្ចប់រឿង ដោយស្ដ្រីជនរងគ្រោះស្ម័គ្រចិត្ដទទួលយកប្រាក់ចំនួន ៥០០ដុល្លារ ដើម្បីព្យាបាលរបួស និងផ្ដិតមេដៃដកបណ្ដឹងលើឈ្មោះ ស៊ាន វុទ្ធី ផងដែរ។
ក្រោយមកនៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២២ ស្រាប់តែស្ដ្រីជនរងគ្រោះខាងលើ បានមកដាក់ពាក្យបណ្ដឹង នៅស្នងការដ្ឋានគរបាលខេត្ដព្រះសីហនុ ថែមទាំងបានបង្ហោះសារ និងរូបភាពតាមបណ្ដាញសង្គមពីករណីដដែលនេះ។ ក្រោយពេលទទួលបានបណ្ដឹងនេះ មន្ដ្រីជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ បានធ្វើការកោះហៅភាគីពាក់ព័ន្ធមកបំភ្លឺជាបន្ទាន់ជុំវិញករណីនេះ នៅការិយាល័យជំនាញ។ បច្ចុប្បន្ន មន្ត្រីនគរបាលបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត កំពុងអនុវត្តនីតិវិធីសាកសួរ៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២១ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា