សន្តិសុខសង្គម
បាញ់២គ្រាប់ប្លន់ម៉ូតូស្កុបពី ពីនារី២នាក់ក្បែរទូតចិន
ក្រុមចោរប្លន់ប្រដាប់អាវុធ មានគ្នា២នាក់បានធ្វើសកម្មភាពបាញ់០២គ្រាប់ប្លន់យកម៉ូតូស្គុបពី១គ្រឿង ពីនារី០២នាក់ តែមិនបានសម្រេច បង្កអោយមានការភ្ញាក់ផ្អើលការពីវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវលេខ១៦៧ កែងផ្លូវលេខ៤១៨ ក្រោយស្ថានទូតចិន ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណ គ្រាន់ដឹងថា មានវ័យជាង២០ឆ្នាំ និងជិះម៉ូតូម៉ាក Honda Scoopy ពណ៍ស ស៊េរីឆ្នាំ ២០២២ ពាក់ស្លាកលេខភ្នំពេញ 1JE-5334 ។
យោងតាមការរៀបរាប់ពីជនរងគ្រោះអោយដឹងថា នៅមុនកើតហេតុ ពួកគេទាំង០២នាក់ ទើបជិះម៉ូតូឌុបគ្នាចេញពីធ្វើការ នៅក្បែរកន្លែងកើតហេតុ ខណះជិះម៉ូតូចេញមិនទាន់បាន១០០ម៉ែត្រផងនោះ ស្រាប់តែលិចមុខជនសង្ស័យ០២នាក់ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក បានជិះទៅក្បែរម៉ូតូជនរងគ្រោះ ធ្វើសកម្មភាពធាក់ម៉ូតូជនរងគ្រោះអោយដួល ដើម្បីធ្វើសកម្មភាពប្លន់ ។ ប៉ុន្តែកំឡុងពេលនោះ នារីរងគ្រោះទាំង២នាក់ បានស្រែកឆោរឡោរអោយគេឯងក្បែរនោះជួយក៏ក្រុមជនល្មើសភ័យស្លន់ស្លោរ ទើបដកកាំភ្លើងពីចង្កេះបាញ់ឡើងលើ២គ្រាប់ បណ្តាលផ្ទុះមួយគ្រាប់ ស្អុយមួយ ហើយជិះម៉ូតូឌុបគ្នាចេញពីកន្លែងកើតហេតុបាត់តែម្តង ។

ក្រោយកើតហេតុ កម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន បានចុះអន្តរាគមន៍ ដល់ទីតាំងកើតហេតុ ដោយរើសបានសម្បកកាំទុះគ្រាប់កាំភ្លើងចំនួន០២គ្រាប់ និងនាំជនរងគ្រោះទាំង០២នាក់ទៅដាក់ពាក្យបណ្តឹង នៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមន ដើម្បីកំណត់អត្តសញ្ញាណក្រុមជនសង្ស័យ ក្នុងការស្រាវជ្រាវយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់ ។

សូមបញ្ជាក់ថា អំពើបាញ់ប្លន់ប្រដាប់អាវុធក្នុងភូមិសាស្ត្ររាជធានី ហាក់ស្ងប់ស្ងាត់ទៅមួយអន្លើរធំទៅហើយ ហើយនេះ ជាករណីថ្មីកើតឡើងម្តងទៀត ដែលជាកត្តាព្រួយបារម្ភមួយ សម្រាប់បងប្អូនពលរដ្ឋដែលមានកាតព្វកិច្ចធ្វើដំណើរ នៅវេលាយប់ជ្រៅ ។ ដូច្នោះហើយករណីនេះជាសារមួយជូនដល់កងកម្លាំងប្រដាប់អាវុធ ដែលមានភារកិច្ចថែរក្សាការពារសន្តិសុខសុវត្ថិភាពជូនពលរដ្ឋមេត្តាពង្រឹង និងបង្កើនសមត្ថភាពរបស់ខ្លួនបន្ថែមអោយបានកាន់តែខ្លាំងផងដែរដើម្បីធានាបាន មិនអោយ មាននូវអំពើប្លន់ប្រដាប់អាវុធបែបនេះកើតឡើងជាថ្មីជាបន្តបន្ទាប់ទៀត ៕
អត្ថបទ៖ លីហេង








-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់