Connect with us

សន្តិសុខសង្គម

អគ្គិភ័យឆេះសាខាធនាគារមួយអស់ទាំងស្រុងនៅស្រុកជាំក្សាន្ដ

បានផុស

នៅ

សាខាធនាគារមួយ ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ដោយសារតែឆ្លងចរន្ដអគ្គិសនី តែមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ករណីអគ្គិភ័យនេះ បានកើតឡើងកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្ត​ព្រះ​វិហារ ធ្វើឲ្យខូចខាតផ្ទះមួយខ្នងដែលម្ចាស់ជួលឲ្យធនាគារ អ៊ូរី ។

របាយការណ៍បានបញ្ជាក់ថា ម្ចាស់ផ្ទះឈ្មោះ​ គុន​ សាលឿន​ ​ភេ​ទ​ប្រុស​ អាយុ៤៦ឆ្នាំ មុខរបរលក់ដូរ ។ ចំណែកអ្នកគ្រប់គ្រង​ធនាគារ​មានឈ្មោះ​ សុខណា​ សំណាងឧត្តម ភេទ​ប្រុស​ អាយុ​២​៨​ឆ្នាំ​ ។

ក្នុងករណីនេះ សមត្ថកិច្ចបញ្ជាក់ថា ខូចខាតផ្ទះចំនួន០១ខ្នងអស់ទាំងស្រុងមានទំហ៊ុំ ៦×១៨​ មែត្រ​ ប្រភេទសំណង់ថ្មក្រោមឈើលើជញ្ជាំងបាំងក្តារដំបូលប្រក់ក្បឿង​ ដោយកម្លាំងសមត្ថកិច្ចបានចេញរថយន្តពន្លត់​ អគ្គិភ័យរបស់អធិការ​ដ្ឋាន​ចំនួន០១គ្រឿង ប្រើ​ប្រាស់​ទឹកពន្លត់អស់ចំនួន០៣រថយន្ត​ ទើបគ្រប់គ្រងអណ្ដាលភ្លើងបាន។

ទោះយ៉ាងណា ក្នុងរបាយការណ៍មិនបានបញ្ជាក់ពីការខូចខាតសម្ភារៈនៅក្នុងធនាគារនោះទេ ដោយគ្រាន់តែបញ្ជាក់ពីមូលហេតុ គឺបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនីនៅជាន់ខាងលើ៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​ការផ្ទេរអំណាច​សន្តិភាពនៅអាមេរិក​៖ ពី​​ចូ បៃដិនទៅដូណាល់ ត្រាំ ខុសពី ដូណាល់ ត្រាំ ទៅ​ចូ បៃដិន​

សន្តិសុខសង្គម៦ ម៉ោង មុន

នារីម្នាក់​ត្រូវ​​ឃាតករ​សម្លាប់រួចចាក់សោរក្នុងបន្ទប់ជួលរហូត​ធុំក្លិន​ស្អុយ​ទេីប​បែកការណ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្នងការ​នគរបាលរាជធានី គ្រោង​បង្កើត​ក្រុម​សមត្ថកិច្ច​ចល័ត​ដើម្បី​តាមពិនិត្យ​អនុវត្តលើអ្នកដំណើរទាំងឡាយណា ដែល​សមត្ថកិច្ចមានការសង្ស័យថាមានជាតិស្រវឹង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​ពូទីន ប្រកាសចំហ​​​ចរចា​ជាមួយ​រដ្ឋបាល​ដូណាល់ ត្រាំ ខណៈហុងគ្រីបរិហារ​អឺរ៉ុប​​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងប្រៃសណីយ៍កម្ពុជា និង ក្រសួងបច្ចេកវិទ្យាគមនាគមន៍នៃសាធារណរដ្ឋហ្វីលីពីនធ្វើសន្និសីទស្តីពីការផ្ទេរបច្ចេកវិទ្យាឌីជីថលឱ្យគ្នាដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្ម

Sokha Hotels

ព័ត៌មានពេញនិយម