សន្តិសុខសង្គម
សមត្ថកិច្ចបញ្ជាក់ពីចំនួនទឹកប្រាក់ដែលក្រុមចោរគាស់ទូដែកក្នុងរោងចក្រ តៃអ៊ីហ្ស៊ី
បន្ទាប់ពីធ្វើការស្រាវជ្រាវករណីចោរលួចចូលគាស់ទូដែកក្នុងក្រុមហ៊ុនរោងចក្រកាត់ដេរ តៃអ៊ីហ្ស៊ី នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ សមត្ថកិច្ចបានបញ្ជាក់ពីចំនួនទឹកប្រាក់ដែលបាត់ និងពេលវេលាដែលក្រុមចោរចូលធ្វើសកម្មភាព។
សមត្ថកិច្ចបានឲ្យដឹងថា ទឹកប្រាក់ដែលបាត់មានចំនួន ៩៨១,០០០ដុល្លារសហរដ្ឋអាមេរិក នៅសល់លុយខ្មែរ ៩,៧៩១,៥០០រៀល។

សមត្ថកិច្ចបានបន្ថែមថា ក្រុមចោរបានធ្វើសកម្មភាពនៅវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នៅចំណុចបន្ទប់គណនេយ្យ ក្នុងរោងចក្រកាត់ដេរ តៃអ៊ីហ្ស៊ី ដែលស្ថិតក្នុងភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលបង្កឡើងដោយជនសង្ស័យមានគ្នាចំនួន០៤នាក់ឡើងទៅ (មិនស្គាល់អត្តសញ្ញាណ)។ ក្រោយធ្វើសកម្មភាព ក្រុមជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល។

គួររំលឹកថា កាលពីព្រឹកថ្ងៃទី១០ ខែឧសភា ម្សិលមិញនេះ មានការភ្ញាក់ផ្អើលមួយនៅក្នុងក្រុមហ៊ុនរោងចក្រកាត់ដេសម្លៀកបំពាក់ តៃអ៊ីហ្ស៊ី ស្ថិតក្នុងភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលក្រុមចោរបានចូលគាស់ទូដែកយកប្រាក់ប្រហែល១លានដុល្លារ ហើយនាំគ្នាគេចខ្លួនបាត់។
ទោះបីយ៉ាងណា កម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើស្រាវជ្រាវស៊ើបអង្កេតលើករណីនេះយ៉ាងយកចិត្តទុកដាក់ ដើម្បីឈានដល់ចាប់ខ្លួនក្រុមជនសង្ស័យមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕
អត្ថបទ៖ សុខុម







-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់