សន្តិសុខសង្គម
ល្បែងមាន់ជល់តាម Online ៣ទីតាំង នៅឃុំព្រែកគយ កំពុងបើកភ្នាល់យ៉ាងអឺងកង
ល្បែងស៊ីសងមាន់ជល់ខ្នាយកាំបិត Online តាមទូទស្សន៍ យីហោ ឃុក88 និងM88 ចំនួនបីទីតាំង ក្នុងឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល កំពុងបើកលេងបានយ៉ាងរលូនរហូតយប់ជ្រៅរាល់ថ្ងៃ ដោយគ្មានការរំខានពីសមត្ថកិច្ចមូលដ្ឌានទាល់តែសោះ។

ពលរដ្ឌឃុំព្រែកគយ បានប្រាប់ឱ្យដឹងថា ទីតាំងបើកលក់កាហ្វេ បង្កប់ល្បែងជល់មានតាម Online ទី១ ឈ្មោះ ចំរើន ស្ថិតនៅខាងត្បូង ផ្សារស្អាងខាងត្បូង ទី២ ឈ្មោះ សួ និងទី៣ ឈ្មោះប៊ុណ្ណា ស្ថិតនៅខាងកើត គល់ស្ពាន ព្រែករុន ជិតហាងខារាអូខេរពន្លឺពេជ្រ និងជាប់ហាងខារាអូខេជុំមិត្ត ភូមិព្រែករុន ចុះពីផ្លូវ២១បេ ចូលតាមការាស់សាំង អុី ឡៃផេង ប្រហែល ១គីឡូម៉ែត្រ។

ពលរដ្ឌបានបញ្ជាក់ទៀតថា ទីតាំងល្បែងសុីសងខាងលើនេះ បើកលេងស្រែកលឺៗ តាំងពីព្រឹករហូតដល់យប់ រំខានដល់ការសម្រាករបស់ពួកគាត់ជាខ្លាំង។ ពេលខ្លះក្រុមអ្នកញៀនល្បែងទាំងនោះ ឈ្លោះគ្នារហូតក្លាយជាអំពើហិង្សាវាយតប់គ្នាថែមទៀត។

ប្រជាពលរដ្ឋសង្ឃឹមថា សមត្ថកិច្ចមូលដ្ឋាន និងជាពិសេសសមត្ថកិច្ចខេត្តកណ្តាល ក្រោមការដឹកនាំរបស់ ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នឹងជួយពិនិត្យ និងចុះបង្ក្រាបឱ្យអស់ ពីព្រោះល្បែងស៊ីសង ជាដើមចម ឱ្យកើតបទល្មើស លួច ឆក់ ប្លន់ ជម្លោះក្នុងគ្រួសារជាដើម។
អត្ថបទ៖ ឆៃ យ៉ា

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល