Connect with us

សន្តិសុខសង្គម

នគរបាលក្រុងតាខ្មៅចុះណែនាំ និងធ្វើកិច្ចសន្យាម្ចាស់ទីតាំងផ្សារដែក បន្ទាប់ពីមានពលរដ្ឋរាយការណ៍ទៅស្នងការខេត្ត

បានផុស

នៅ

បន្ទាប់ពីមានពលរដ្ឋរាយការណ៍នៅក្នុងប្រអប់សារហ្វេសប៊ុកផេករបស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ពាក់ព័ន្ធនឹងទីតាំងសិប្បកម្មផ្សារដែកមួយកន្លែង ដែលធ្វើឲ្យប៉ះពាល់សម្លេងរំខាន និងសុខភាពពលរដ្ឋនោះ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ បានសហការជាមួយលោកប្រធានភូមិតាខ្មៅ៣ ធ្វើការណែនាំ និងធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំងដើម្បីកំណត់ពេលវេលាចំពោះការផ្សារ​ដែកឲ្យបានច្បាស់លាស់ ព្រមទាំងបិទបាំងការពារក្លិនបាញ់ថ្នាំ ចៀសវាងមានការរំខាន និងក្លិនថ្នាំប៉ះពាល់ដល់អ្នកជិតខាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ក្រុមការងារប្រតិកម្មរហ័សខេត្តកណ្ដាល ​ដឹកនាំបញ្ជាដោយ​លោកឧត្តមសេនីយ៍ទោស្នងការ​ខេត្ត ចាត់ឲ្យលោកអធិការនគរបាលក្រុងតាខ្មៅ ចំណាត់ការឆ្លើយតបករណីខាងលើ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានបន្ថែមថា ជាលទ្ធផល នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ លោកអធិការបានបញ្ជាកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ សហការជាមួយលោកប្រធានភូមិតាខ្មៅ៣ ចុះទៅដល់ទីតាំងដែលបានរាយការណ៍ខាងលើ ស្ថិតនៅក្នុងភូមិតាខ្មៅ៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល និងបានឲ្យម្ចាស់ទីតាំងធ្វើកិច្ចសន្យា​ដើម្បីកំណត់​ពេលវេលាចំពោះការផ្សារដែកឲ្យបានច្បាស់លាស់ ព្រមទាំងបិទបាំងការពារក្លិនបាញ់ថ្នាំ ចៀសវាងមានការរំខាន និងក្លិនថ្នាំប៉ះពាល់ដល់អ្នកជិតខាង​ ហើយម្ចាស់ទីតាំងក៏យល់ព្រមឯកភាព​ជាមួយនឹងក្រុមការ​ងាររបស់យើងផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ មានម្ចាស់គណនីហ្វេសប៊ុកមួយសុំមិនបញ្ចេញឈ្មោះ បានបញ្ចេញមតិក្នុងប្រអប់សារហ្វេសប៊ុកផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដោយបានរៀបរាប់ថា «សូម គោរពដល់លោកស្នងការខេត្តកណ្តាល សូមមេត្តាជួយមានវិធានការចំពោះ សិប្បកម្មផ្សារដែកមួយកន្លែង នៅក្នុងទីក្រុង ទីប្រជុំជន ជាប់សាលារៀនរំលងតែមួយផ្ទះទេ ដែលមាន ទីតាំងនៅក្បែរសាលារៀនខ្មែរចិនហ៊ុនសែន ហេងតុង ពិតជាមានការរំខានខ្លាំងណាស់ ដោយសារតែ សំឡេង កាត់ដែក ឆាបដែក ផ្សារដែក និងសំឡេងម៉ាស៊ីនបាញ់ថ្នាំ ព្រមទាំងក្លិនផងដែរ ដែលធ្វើសកម្មភាព រាល់ថ្ងៃគ្មាន ម៉ោងសម្រាក ថ្ងៃសម្រាក សូម្បីតែ ថ្ងៃ សៅរ៍ អាទិត្យ ឬថ្ងៃបុណ្យក៏នៅតែធ្វើសកម្មភាពដែរ ដោយមិនគិតថាសិប្បកម្មផ្សារដែកដែលមានការរំខានគេគឺតម្រូវអោយបើកនៅក្រៅក្រុង ឬកន្លែងស្ងាត់គ្មានផ្ទះប្រជាជនរស់នៅកុះករឡើយ។ ហើយសំឡេងរំខាននេះ បានធ្វើឲ្យអ្នករស់នៅជុំវិញ មិនថាក្រុមគ្រួសារខ្ញុំ សិស្សានុសិស្ស មនុស្សចាស់ជរា ក្មេងៗតូចៗ និងអ្នកលក់ដូរក្បែរនោះ មិនអាចទ្រាំទទួលយកបានតទៅទៀតទេ ពិតជាថ្លង់និងរំខានខ្លាំងណាស់ ហេតុដូចនេះហើយសូម លោក ស្នងការមេត្តា ជួយសម្រួលដោយក្តីអនុគ្រោះផង»៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍២ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម