Connect with us

សន្តិសុខសង្គម

លម្អិតករណី​ក្រុមចោរ​ចូលគាស់​សោទូដែក​រោងចក្រតៃអ៊ីហ្ស៊ីយកលុយជិត​១លាន​ដុល្លារ

បានផុស

នៅ

ក្រុមចោរមួយក្រុម​ត្រូវបានគេមើលឃើញ​ក្នុងកាមេរ៉ាសុវត្ថិភាព មានគ្នាប្រមាណជាបួននាក់បានលួច​ចូលគាស់ទូដែកក្នុងអគារទុកលុយរបស់ក្រុមហ៊ុនរោងចក្រ តៃអ៊ីហ្ស៊ី សម្រាប់បើកឲ្យកម្មករ អស់ជិតមួយ​លានដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើង នៅព្រឹកថ្ងៃទី ១០ ខែឧសភា ២០២២ ស្ថិតក្នុងភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

បើតាមលោក លី មេងឃាង នៅគ្រប់គ្រងផ្នែករដ្ខបាលនៃក្រុមហ៊ុនរោងចក្រកាត់ដេរ តៃអ៊ីហ្ស៊ី បានឲ្យដឹងថា នៅព្រឹកព្រលឹម​ថ្ងៃកើតហេតុ​ខាងលើ លោកបានទទួលទូរស័ព្ទពីនាយកប្រធានក្រុម​ហ៊ុនថា ឲ្យលោកទៅកន្លែងអគារទុកលុយជាបន្ទាន់ ពេលនោះលោកបានមកដល់អាគារទុកលុយ ជាមួយនឹងក្រុមការងាររបស់ក្រុមហ៊ុន គឺទីតាំងទុកលុយទូដែក ត្រូវបានចោរលួចចូលគាស់យក​លុយអស់ចំនួន ៤ ទូដែក ភ្លាមៗនោះដែរលោកបានរាយការណ៍ទៅខាងសមត្ថកិច្ច និងអាជ្ញាធរ​ដែនដីពាក់ព័ន្ធឲ្យចុះមកត្រួតពិនិត្យនៅកន្លែងកើតហេតុ។

លោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរង ខេត្តពោធិ៍សាត់ ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ បាន​ប្រាប់ ខ្លះៗពីសកម្មភាពឲ្យកម្ពុជាថ្មីដឹងថា៖ បើយោងតាមកាពិនិត្យពីមន្រ្តី​ជំនាញខេត្ត​ និងស្រុក​លើរូប​ភាពនៅ ក្នុងកាមេរ៉ាសុវត្ថិភាពរបស់ក្រុមហ៊ុន ក្រុមចោរមានគ្នា ៤ នាក់ក្នុង​នោះមានស្រី ១ នាក់ចូលធ្វើសកម្មភាពគាស់​កាត់សោទ្វារធំចូល​មកក្នុង​អគារ​កាត់ដេ ហើយសំដៅចូលមកហែកទ្វារ​កញ្ចក់ដែលស្គែន​ក្រយ៉ៅដៃចូលមកបន្ទប់​គណនីទូ​ដែកទុក​លុយ រូចហើយក្រុមចោបានធ្វើសកម្មភាពគាស់ និង​កាត់សោទ្វាទូដែក​ទាំង៤ យកលុយតែដុល្លារ​គេច​ខ្លួនបាត់។

លោកឧត្តមសេនីយ៍បន្ថែមថា សកម្មភាពនេះប្រមាណ ៣០ នាទីតែប៉ុណ្ណោះ ដោយចាប់ផ្ដើម​នៅក្នុង​ម៉ោង១ យប់ចូលថ្ងៃទី ១០ ខែឧសភា រហូតដល់ម៉ោង១៖៣៧ នាទី ក្រុមចោបាន​គេចខ្លួនដោយ​សុវត្ថិភាព ហើយករណីនេះក្រុមនគរផ្នែកព្រហ្មទណ្ឌ ដឹងផ្នែកបច្ចេកទេសវិទ្យាសាស្រ្ត បានកំពុង​ស្រាវជ្រាវពីមុខសញ្ញានេះ។

​ក្នុងថ្ងៃកើតហេតុនេះ​ ខាងព្រះរាជអាជ្ញាសាលាដំបូងខេត្តពោធិ៍សាត់​រួមនិងនាយកដ្ឋាននគរបាល​ជាតិ​នៃក្រសួងមហាផ្ទៃក៍បាន​មកពិនិត្យជាក់ស្ដែង​នៅទីតាំងកើតហេតុ​ព្រមទាំងយកឧបករណ៍​បច្ចេកទេស​មកជាមួយ ដើម្បីពិនិត្យស្លាកស្នាម​ក្រុមចោរ​ទាំងនោះបានបន្សល់ទុក​ ហើយលោក​បញ្ជាក់​ថា ករណីនេះសមត្ថកិច្ចជំនាញយើងមិនទាន់បំភ្លឺឲ្យបានគ្រប់ជ្រុងជ្រោយទេ ព្រោះកំពុង​ស្រាវ​ជ្រាវកំណត់មុខសញ្ញា។

​សូមបញ្ជាក់ថា លុយសរុបដែលក្រុមចោលូចយកទៅបាត់នោះ មានចំនួន​៤ស្បោងស្មើរ (៩៧ ម៉ឺន ១ពាន់ដុល្លារ) ដោយក្នុងនោះលុយខ្មែរជាច្រើនក្រុមចោមិនបានយកឡើយចំណែកទូដែកធំមួយ​កន្លែង​ទៀតពួកវារកមិនឃើញ។

​ចំពោះលុយដែលក្រុមពួកចោលូចទៅបាត់នេះ​ គឺទុកសម្រាប់បើកប្រាក់ខែ​ជូនបុក្គលិកដែល​មកគ្រប់​ជាតិចម្រុះ និងកម្មករ​រោងចក្រទាំងអស់ដែលមានជាង ៨ ពាន់នាក់ តែយ៉ាងណាខាងដំណាង​ក្រុម​ហ៊ុន (តៃអ៊ីហ្ស៊ី) បានសម្របសម្រួលនឹងមានការយល់ព្រមគ្រប់ភាគីសងខាងរូចហើយ៕

អត្ថបទ៖ លាន គ្រន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ២០ វិនាទី មុន

ប្រឈមការខាតបង់ផ្នែកហិរញ្ញវត្ថុធ្ងន់ ក Kanye គ្រោងបណ្តាក់ទុនលើឧបករណ៍សិច

ព័ត៌មានអន្ដរជាតិ៣១ វិនាទី មុន

​កាម៉ាឡា ហារីស​ថា ការឈ្នះឆ្នោត​​របស់​ចៅក្រម ​Susan Crawford គឺ​​ជាជ័យជម្នះ​របស់​ប្រជាជន​វីសខនស៊ី​ន​

ព័ត៌មានជាតិ៩ នាទីutes មុន

វឌ្ឍនភាពសាងសង់​​ផ្លូវក្រវាត់​ព្រំដែន​​​ខេត្ត​ភូមិ​ភាគ​ឦសាន ៥ ខែ​នេះ សម្រេច​បាន ៣៩%​ នៃ​ផែនការ

ព័ត៌មានជាតិ១៤ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃ អះអាងពីឆន្ទៈដ៏មោះមុតរបស់រដ្ឋាភិបាលក្នុងកិច្ចការពារទឹកដី គឺមិនឱ្យបាត់សូម្បីតែ១សង់ទីម៉ែត្រ

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

ចិន រកឃើញ​ប្រេងឆៅ​ប្រមាណ ១០០​លាន​តោន​​នៅ​សមុទ្រ​ចិនខាង​ត្បូង

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម៩ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ទោះកំពុងកាន់ទុក្ខអ្នកស្លាប់ដោយរញ្ជួយដី តែ មីយ៉ាន់ម៉ា បន្តការវាយប្រហារអាកាស ស្លាប់​ជនស៊ីវិលជាង៤០នាក់ទៀត 

Sokha Hotels

ព័ត៌មានពេញនិយម