Connect with us

សន្តិសុខសង្គម

កាត់សោផ្ទះលួចម៉ូតូស៊េរីថ្មីពីរគ្រឿងក្បែរប៉ុស្តិ៍នគរបាលភ្នំពេញថ្មី តែបន្សល់ទុកម៉ូតូចាស់មួយគ្រឿងវិញ

បានផុស

នៅ

ជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពលួចកាត់សោទ្វារផ្ទះប្រជាពលរដ្ឋមួយកន្លែងលួចយកម៉ូតូពីរគ្រឿងបានសម្រេចរួចគេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកម៉ូតូហុងដាគុបកញ្ចាស់មួយគ្រឿង និងឧបករណ៍សម្រាប់ធ្វើសកម្មភាពមួយចំនួន។​ហេតុការនេះកើតឡើងកាលពីវេលាម៉ោង៣និង៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ38H ខាងត្បូងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ប្រមាណជាង១០០ម៉ែត្រ ផ្លូវលេខ១០១៥ កែងផ្លូវលេខ១៩៧២  ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម៉ូតូដែលជនសង្ស័យលួចយកទៅបាត់មានម៉ាកហុងដា ស្តុបពី ស៊េរីឆ្នាំ២០២០ ពណ៌ខៀវ ភ្នំពេញ1IJ-4797 និងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី២០២២ ពណ៌ខ្មៅភ្នំពេញ1IY-2869។

តាមការៀបរាប់ពីម្ចាស់ផ្ទះកើតហេតុខាងលើបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់ទុកម៉ូតូក្នុងផ្ទះដូចសព្វដង ដោយបានដាក់កន្លិះទ្វារ និងចាក់សោរនៅខាងក្នុង រួចនាំគ្នាចូលដេកដូចធម្មតា​ លុះដល់ម៉ោងកើតហេតុខាងលើរូចគាត់​ក៏ឮសូសម្លេងដែរ តែមិងបានចាប់អារម្មណ៍នោះទេ។ ប្រភពដដែលបានបន្តទៀតថា ដោយមានការសង្ស័យរូបគាត់ក៏បាននាំគ្នាបើកភ្លើងមើលស្រាប់តែមិនឃើញម៉ូតូ រួចក៏នាំគ្នាផ្អើលឆោឡោមើលទៅទ្វាផ្ទះឃើញដាច់ត្រយ៉ូវទ្វារម្ខាង និងរបូតកន្លិះ ភ្លាមៗនោះក៏នាំគ្នាចេញមកក្រៅដោយពិនិត្យជុំវិញផ្ទះ ក៏ប្រទះឃើញម៉ូតូហុងដាគុបជ្រុងមួយគ្រឿងពណ៌ទឹកបិចពាក់ស្លាកលេខកំពង់ស្ពឺ1B-3726 និងឧបករណ៍មួយសម្រាប់ដែលជនសង្ស័យធ្វើ​សកម្មភាពដែលបាន​បន្សល់ទុកនៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ភ្នំពេញថ្មី ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្វែងរកម៉ូតូមកវិញ។ ចំណែកម៉ូតូដែលប្រទះឃើញនៅក្បែរកន្លែងកើតហេតុ និងវត្ថុតាងដែលជនសង្ស័យ​បាន​​បន្សល់ទុកសមត្ថកិច្ចបាននាំ​យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ដើម្បីធ្វើការស្រាវជ្រាវបន្ត៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ នាទីutes មុន

លោក ហេង សួរ អរគុណកងអង្គរក្សដែលលះបង់កម្លាំងកាយ ឃ្លាតពីគ្រួសារ ដើម្បីការពារសុវត្ថិភាពពលរដ្ឋ ថ្នាក់ដឹក និងសង្គមជាតិ

ព័ត៌មានជាតិ១០ នាទីutes មុន

វិស័យអប់រំ​ខេត្តក្រចេះរីកចម្រើន​ រហូត​ជាប់ជយលាភី​ប្រកួតប្រជែង​ថ្នាក់ជាតិឆ្នាំ២០២៤

ព័ត៌មានជាតិ២០ នាទីutes មុន

WHO សហការរៀបចំវេទិកាសុខភាពសកលអាស៊ីប៉ាស៊ីហ្វិកជាមួយរដ្ឋសភាកម្ពុជា

ព័ត៌មានជាតិ២៣ នាទីutes មុន

​ដាក់ឱ្យប្រើប្រាស់សាកល្បងថ្នាល “DG SuperApp” ប្រមូលផ្តុំថ្នាលនិងកម្មវិធីឌីជីថល បម្រើសេវាសាធារណៈ​ពហុវិស័យ

សេចក្ដីជូនដំណឹង២៣ នាទីutes មុន

Heineken® Silver ទើបតែ​បាន​បញ្ចប់កម្មវិធី KOL​ Party ដ៏ធំជាងគេបំផុតប្រចាំឆ្នាំ ដោយមាន​ការ Prank ពញ្ញាក់អារម្មណ៍ដ៏អស្ចារ្យ ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

ព័ត៌មានជាតិ៦ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា

Sokha Hotels

ព័ត៌មានពេញនិយម