Connect with us

សន្តិសុខសង្គម

សមត្ថកិច្ច​រុះរើផ្ទះ​ចំនួន ២ ខ្នង​ទៀត​នៅ​មុខផ្សារពន្លៃ​ ដើម្បី​សម្រួល​ការ​កសាង​ផ្លូវជាតិលេខ​ ៥

បានផុស

នៅ

លោក ចេង ចាន់​ដូណាគណៈបញ្ជាការឯកភាព​រដ្ឋបាលស្រុក​បរិបូណ៌​នៅល្ងាចថ្ងៃទី ១១ ខែឧសភា ​ឆ្នាំ២០២២ បានដឹកនាំសមត្ថកិច្ចចម្រុះ​បន្តសហការវាយផ្ទះ២ខ្នងទៀត​នៅមុខផ្សារពន្លៃស្រុក​បរិបូណ៌​ដែលទទួលបានប្រាក់ដោះស្រាយគោលនយោបាយពីអន្តរក្រសួងរួចហើយតែមិនព្រមរុះរើ​ផ្ទះប៉ះ​ពាល់​ដល់ការសាងសង់ផ្លូវជាតិលេខ៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ចេង ចាន់ដូណា​បានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋដែលរឹងរុសមិន​ព្រមគោរពកិច្ចសន្យា​ជាមួយ​អន្តរ​ក្រសួងក្រោយពីបានទទួលថវិកាដោះស្រាយផលប៉ះពាល់ក្នុងការកសាង​ផ្លូវជាតិលេខ ៥ នេះ​មានចំនួន០៥ ខ្នង។ ​

ដោយឡែក រដ្ឋបាលស្រុក​បានធ្វើការណែនាំអប់រំជាច្រើនលើក​នៅតែមិន​ស្ម័គ្រ​ចិត្ត​រុះរើផ្ទះចេញនោះទើបកាលពីសប្តាហ៍មុន ក្រុមសមត្ថកិច្ចចម្រុះថ្នាក់ខេត្ត និងថ្នាក់ស្រុកបាន​ប្រើ​ប្រាស់​វិធានការរដ្ឋបាលសហការជាមួយក្រុមហ៊ុនកសាងផ្លូវជាតិ​លេខ ៥ វាយកម្ទេចរុះរើរួចរាល់អស់ ២ ខ្នង និងនៅ ៣ ខ្នងទៀតកំពុងបន្តវាយកម្ទេចចោលឲ្យរួចរាល់នៅក្នុងសប្តាហ៍នេះ ដើម្បីទុក​លទ្ធ​ភាពឲ្យក្រុងហ៊ុនជប៉ុនបន្តការកសាងផ្លូវជាតិលេខ៥ទៅតាមផែនការរបស់ប្រមុខរាជរដ្ឋាភិ​បាល​កម្ពុជា។

គួរបញ្ជាក់ថាផ្លូវជាតិលេខ៥ពីខេត្ត កណ្តាលទៅដល់ខេត្តបាត់ដំបងគឺ​ក្រោមការដឹកនាំដ៏ឈ្លាស​វៃ​របស់​ប្រមុខរាជរដ្ឋាភិបាល ត្រូវបានជួសជុលកសាងដោយក្រុមហ៊ុនជប៉ុនឲ្យក្លាយ​ទៅជាផ្លូវអាស៊ាន​មានទទឹងធំអាចបើកបររថយន្តទៅមកបានដោ យងាយស្រួល ស្របតាមការរីកច ម្រើនរបស់​ប្រទេស​ជាតិ បើតាមគម្រោងផ្លូវជាតិលេខ ៥ នេះនឹងត្រូវបញ្ចប់ការកសាងនៅចុងឆ្នាំ២០២២។

ការជួសជុលកសាងផ្លូវជាតិលេខ ៥ ខាងលើនេះពិតជាធ្វើឲ្យប្រ ជាពលរដ្ឋមានការគាំទ្រ​និងរីករាយ​សប្បាយចិត្តយ៉ាងខ្លាំងផងដែរ។ព្រោះរាល់ផលប៉ះពាល់ដីស្រែ និងផ្ទះសម្បែងនានារបស់ប្រជាពលរដ្ឋដើម្បីកសាងផ្លូវជាតិនេះ គឺក្រុម​ការ ងារអន្តរក្រសួងសុទ្ធតែបានសិក្សាផ្ដល់សំណងយ៉ាងសមរម្យ។

ទោះបីយ៉ាងនេះក៏ដោយក៏នៅមានប្រជាពលរដ្ឋមួយចំនួនតូច តែប៉ុណ្ណោះដែលបាន​ទទួលថវិកា​ដោះ​ស្រាយផលផលប៉ះពាល់ហើយមានការរឹងរុសមិនព្រមឬផ្ទះនិងឬឥវ៉ាន់ចេញ ដែលចុងក្រោយ​គឺ​ត្រូវតែអនុវត្តវិធានការរដ្ឋបាល៕

អត្ថបទ៖ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទីutes មុន

ឯកឧត្ដម ហ៊ុន ម៉ានី និង លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សខែមករា និងលើកទិសដៅភារកិច្ចខែកុម្ភៈ

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

តុលាការ​​ថៃ​​បើក​ផ្លូវ​ឲ្យ​ ថាក់ស៊ីន​​ចេញ​ក្រៅប្រទេស​បាន​ ក្រោយ​បង្ហាញ​វត្តមាន​សាធារណៈ​ច្រើន​

បច្ចេកវិទ្យា៥៧ នាទីutes មុន

ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ភ្លើង​ឆេះ​ព្រៃ​ដ៏សាហាវ​​នៅ Los Angeles គ្រប់គ្រងបាន​ទាំងស្រុង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

BRICS ​ បង្វែរ​​ជំហរ​បង្កើត​រូបិយប័ណ្ណ​រួម ក្រោយ​ដូណាល់ ត្រាំ កាន់​អំណាច​​​

សន្តិសុខសង្គម២១ ម៉ោង មុន

Update! ដុំដែក​៣ដុំ​ដែល​ធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់​ឧកញ៉ា​ម្នាក់

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

បច្ចេកវិទ្យា៥៧ នាទីutes មុន

ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន

សន្តិសុខសង្គម១០ ម៉ោង មុន

ឆេះហាងកាហ្វេ ១ កន្លែង ដែលម្ចាស់បិទទ្វារចោលប្រមាណ ៣ ឆ្នាំ ដោយមិនដឹងមូលហេតុ

Sokha Hotels

ព័ត៌មានពេញនិយម