សន្តិសុខសង្គម
ស្ត្រីម្នាក់ត្រូវទឹកកួច ស្លាប់ យ៉ាងអាណោចអាធ័ម ក្នុងទឹកអូរព្រំដែន
បាត់ដំបង ៖ ស្ត្រីម្នាក់បានលង់ទឹកអូរព្រំដែន ស្លាប់យ៉ាងអាណោចអាធ័មជាទីបំផុត ខណៈដែលទឹកអូរកំពុងឡើងខ្លាំង ហើយបានកួចទៅជាប់នឹងដើមឈើក្នុងសភាពអាក្រាត។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៣ និង ៣០ នាទី ល្ងាចថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២២ នៅក្នុងទឹកអូរព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
តាមការបំភ្លឺពីបុរសជាប្តីឈ្មោះ សុខ អាយុ ៣៧ ឆ្នាំ បាននិយាយថា ប្រពន្ធរបស់គាត់ឈ្មោះ រឿត ហៅ រ័ត្ន អាយុ ៣៥ ឆ្នាំ បានបាត់ពីផ្ទះតាំងពីព្រឹក ប៉ុន្តែគាត់មិនបានតាមរកដោយសារគាត់រវល់ស៊ីឈ្នួលបាញ់ថ្នាំស្មៅអោយគេ។
បុរសជាប្តីបានបន្តថា លុះនៅពេលកើតហេតុគាត់បានឮគេស្រែកថា មានមនុស្សលង់ទឹក ទើបរត់ទៅមើលក្នុងអូរក៏បានឃើញប្រពន្ធរបស់ខ្លួនអណ្តែតតាមទឹកមកជាប់នឹងដើមឈើមួយដើម ស្លាប់ទៅហើយ។
បើតាមប្រភពខាងក្រៅបាននិយាយថា ស្ត្រីរងគ្រោះរូបនេះ អាចមានលក្ខណៈស្រវឹងស្រវឹងស្រា សង្ស័យពេលចុះក្នុងអូររអិលជើងធ្លាក់តែម្តង ទើបបណ្តាលអោយលង់បែបនេះ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងពិនិត្យ ក្រែងពាក់ព័ន្ធនិងអំពើឃាតកម្ម៕
អត្ថបទ ៖ សោ និយមរ័ត្ន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ