សន្តិសុខសង្គម
ករណីបាត់លុយជិត១លានដុល្លារនៅពោធិ៍សាត់ សមត្ថកិច្ចឈានទៅប្រើឆ្កែហិតក្លិន និងឃាត់ខ្លួនមនុស្សបីនាក់សាកសួរ
ករណីក្រុមចោរមានគ្នា ៤ នាក់ លួចចូលគាស់ទូដែកក្នុងរោងចក្រ តៃអ៊ីហ្ស៊ី យកលុយ ជិត១លានដុល្លារ (៩៨១ ០០០) នៅវេលាយប់ម៉ោង ១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១០ ខែឧសភា សមត្ថកិច្ចកំពុងប្រើឆ្កែហិតក្លិនតាមតម្រុយជនសង្ស័យ។

ប្រភពព័ត៌មានបង្ហើបថា តាមរយៈឆ្កែហិតក្លិនពេលនេះប៉ះជនសង្ស័យ ៣ នាក់ម្នាក់ជាជនជាតិចិនម្នាក់ សន្តិសុខម្នាក់ និងម្នាក់ទៀតជាអ្នកគ្រប់គ្រងកាម៉េរ៉ាសុវត្ថិភាព ហើយសមត្ថកិច្ចកំពុងសួរនាំមិនទាន់មានលទ្ធផល។
កាលពីព្រឹកថ្ងៃទី ១០ ខែឧសភា មានការភ្ញាក់ផ្អើលករណីក្រុមចោរមួយក្រុមបានចូលគាស់ទូដែកក្នុងរោងចក្រ តៃអ៊ីហ្ស៊ី យកលុយ ជិត១លានដុល្លារ (៩៨១ ០០០)។

ក្រោយកើតហេតុ សមត្ថកិច្ច បានបញ្ចេញកាមេរ៉ាសុវត្ថិភាព ឃើញមានក្រុមជនសង្ស័យ ៤ បានធ្វើសកម្មភាពប្រមាណ ៣០ នាទី នៅវេលាម៉ោង ១៖៣៧ នាទី យប់ថ្ងៃទី ១០ ខែឧសភា នៅក្នុងក្រុមហ៊ុនរោងចក្រ តៃអ៊ីហ្ស៊ី ស្ថិតក្នុងភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់៕

អត្ថបទ៖ លាន គ្រន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ