សន្តិសុខសង្គម
លេងសើចក្នុងវង់ផឹកស៊ី ទាស់ពាក្យសម្ដីចាក់សម្លាប់ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់
បុរសម្នាក់បានស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ក្រោយទាស់ពាក្យសម្ដីគ្នាជាមួយជនដៃដល់ក្នុងវង់ផឹកស៊ី ធ្វើឲ្យជនដៃដល់យកកាំបិតចុងស្រួចចាក់សម្លាប់រួចគេចខ្លួនបាត់។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅក្នុងតំបន់ក្រុមហ៊ុន ញូញៀន ចំណុចពយស្ងាវ ភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។

លោក ព្រហ្ម សុវណ្ណី អធិការនគរបាលស្រុកគិរីសាគរ ឱ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែឧសភា នេះថា ករណីឃាតកម្មនេះ បង្កឡើងដោយជនដៃដល់ឈ្មោះ សៀន ស៊ីន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅស្រុកពារាំង ខេត្តព្រៃវែង បានយកកូនកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះ២នាក់បងប្អូនជីដូនមួយ។

លោកអធិការបានបន្ថែមថា ជនរងគ្រោះទី១-ឈ្មោះ ឌឹម សម្បត្តិ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិសាមគ្គី ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ស្លាប់នៅនឹងកន្លែង។ ទី២ឈ្មោះ ទាន កែវ ភេទប្រុស អាយុជាង៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅស្រុកពារាំង ខេត្តព្រៃវែង បានរងរបួសធ្ងន់។ ចំណែកជនដៃដល់បានរត់គេចខ្លួនបាត់ស្រមោល ខណៈទើបតែមកចូលធ្វើការបាន២ទៅ៣ថ្ងៃមកនេះ។

លោកអធិការបានបញ្ជាក់ថា មូលហេតុឱ្យមានការចាក់សម្លាប់គ្នានេះ គឺបណ្តាលមកពីផឹកស្រាស្រវឹងនិយាយលេងសើចជ្រុលជ្រួសក៏ទាស់ពាក្យសម្តីគ្នា។ ទាំង៣នាក់ស្នាក់នៅបណ្តោះអាសន្នធ្វើការងារសំណង់នៅចំណុចកើតហេតុខាងលើ។ កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវរកចាប់ខ្លួនជនដៃដល់ដើម្បីផ្ដន្ទាទោសតាមភ្លូវច្បាប់៕
អត្ថបទ៖ សិរីវឌ្ឍនៈ




-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត