សន្តិសុខសង្គម
គ្រួសារក្មេងរងគ្រោះ បង្ហោះហ្វេសប៊ុកបាត់កូន២នាក់ តែសមត្ថកិច្ចថា ជាករណីរត់ចេញពីផ្ទះ
កាលពីពេលថ្មីៗគ្រួសារក្មេងរងគ្រោះបាត់កូនហើយបានបង្ហោះហ្វេសបុកថា មានករណីចាប់ក្មេងដាក់ឡាន។ដោយសារឃើញការបង្ហោះបែបនេះកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបើកការស៊ើបអង្គេតយ៉ាងល្អិតល្អន់ ទើបសន្និដ្ឋានថា ជាករណីក្មេងរត់ចេញផ្ទះនោះទេ។

លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងនៅល្ងាចថ្ងៃទី ១៣ ខែឧសភានេះថា ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ ស្នងការការខេត្តសៀមរាប ទើបកម្លាំងនគរបាលជំនាញនៃស្រុកប្រាសាទបាគង ចុះស៊ើបអង្កេតករណីនេះយ៉ាងល្អិតល្អន់។
លោកបន្តថា នៅថ្ងៃទី១៣ខែឧសភា២០២២ ដោយបានទទួលពត៌មានពីឈ្មោះប៉ិច សុខេន ភេទស្រីអាយុ៣៦ឆ្នាំ នៅភូមិល្អក់ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជាម្ដាយក្មេងរងគ្រោះ បានរាយការណ៍ថា ជាទម្លាប់កូនប្រុសទាំង២នាក់ ឈ្មោះហ៊ុន គឹមហេង អាយុ១៤ឆ្នាំ និងឈ្មោះហ៊ុន សុខវិសាល អាយុ៩ឆ្នាំ ម៉ោង៦៖០០នាទីបានចេញទៅរៀននៅសាលាអនុវិទ្យាល័យធ្លកអណ្ដូងស្ថិតក្នុងភូមិធ្លកអណ្ដូង សង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ហើយតែងតែមកដល់ផ្ទះនៅម៉ោង១២៖៣០នាទី។

លោកបន្ថែមថា លុះនៅថ្ងៃទី១២ខែឧសភា វេលាម៉ោង៦៖០០ កូនរបស់គាត់ទាំង២នាក់បានចេញទៅរៀនតាមទំលាប់ដូចរាល់ដង ដោយឌុបគ្នាជាមួយបងប្អូន ហើយរហូតដល់ម៉ោងជិតមួយថ្ងៃស្រាប់តែមិនឃើញកូនមក គាត់ក៏បានទូរស័ព្ទទៅកូនតែមិនចូល ដោយប្លែកព្រោះរាល់ដងកូនគាត់មិនដែលបិតទូរស័ព្ទទេ ហើយគាត់បានទូរស័ព្ទសួរបងប្អូនថា បានឃើញកូនអត់តែបងប្អូនប្រាប់ថាអត់ឃើញទេ ទើបគាត់និងប្ដីបងប្អូននាំគ្នាដើររកតែដើរកមិនឃើញរហូតមកដល់ថ្ងៃនេះ។

ពាក់ព័ន្ធនឹងករណីនេះដែរលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី១៤នេះថា ដោយឃើញនូវការ បង្ហោះហ្វេសប៊ុកករណីចាប់ដាក់ឡាន កម្លាំងជំនាញនគរបាលខេត្តសៀមរាប បានចុះស៊ើបអង្កេតជាមួយនឹងគ្រួសាររងគ្រោះ ហើយគ្រួសាររងគ្រោះបាននិយាយថា គាត់ផុសហ្វេសប៊ុកបែបនេះគឺដើម្បីយកចំណាប់អារម្មណ៍ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍តែប៉ុណ្ណោះ។
លោកបន្តថា ពេលសមត្ថកិច្ចទៅដល់លំនៅដ្ឋានរបស់គ្រួសាររងគ្រោះគេឃើញកូនជ្រូកដែលម្ដាយសន្សំលុយត្រូវបានកូនវាយបំបែកយកលុយអស់ហើយខោអាវរបស់កូនៗក៏បាត់អស់មួយចំនួនផងដែរ។
លោកបន្តទៀតថា ករណីនេះសមត្ថកិច្ចសន្និដ្ឋានថា មិនមែនជាករណីចាប់ក្មេងដាក់ឡាននោះទេអាចជាករណីក្មេងរត់ចេញពីផ្ទះ ព្រោះម្ដាយរបស់ក្មេងតែងតែអប់រំនិងវាយពួកគេជាញឹកញាប់ទើបពួកគេរត់បែបនេះ។
លោកក៏បានសំណូមពរឲ្យមហាជននិងបណ្ដាញសង្គមមេត្តាបញ្ចេញនូវព័ត៌មានដែលពិតកុំបំប៉ោងនាំឲ្យពុលសង្គម។លោកបញ្ជាក់ថា ករណីខាងលើនេះ កម្លាំងនគរបាលជំនាញកំពុងធ្វើការស្រាវជ្រាវដើម្បីស្វែងរកក្មេងទាំងនោះ៕
អត្ថបទ៖ កុសល

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី