សន្តិសុខសង្គម
ឃាត់ខ្លួនចោរជនជាតិថៃម្នាក់ ធ្វើសកម្មភាពគាស់សោទ្វារផ្ទះពលរដ្ឋលួចយកទ្រព្យសម្បត្តិ
ក្រោយពីលើកទីមួយ ជនសង្ស័យដែលជាជនជាតិថៃ បានឆ្លៀតឱកាសរត់រួចខ្លួនម្តង តែនៅតែបន្តប្រព្រឹត្តអំពើទុច្ចរិតដើរធ្វើសកម្មភាពដដែល ក៏ត្រូវសមត្ថកិច្ចជំនាញតាមប្រមាញ់យ៉ាងក្តៅគគុករហូតឈានដល់បង្ក្រាបបាន។

តាមរបាយការណ៍ពីការិយាល័យជំនាញបានបង្ហាញឲ្យដឹងនៅថ្ងៃទី ១៥ ខែឧសភានេះថា ដោយមានការសម្របសម្រួលទៅលើនីតិវិធីពី លោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោង ១២ និង ៤២ នាទី ចំណុចភូមិភ្ជាវ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុករតនៈមណ្ឌល និងកម្លាំងអធិការដ្ឋាននគរបាលស្រុកសំឡូត ចុះ ប្រតិបត្តិការបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស (គាស់សោទ្វារផ្ទះលួចយកទ្រព្យសម្បត្តិ) ០១ ករណី និងបាននាំខ្លួនជនសង្ស័យ ០១ នាក់ ឈ្មោះ ថាវី ណងនុត ហៅ មូ ភេទប្រុស អាយុ ៤៦ ឆ្នាំ ទីលំនៅផ្ទះលេខ ៧៣ ភូមិ ៣ ឃុំបាងកាក់ធុម ស្រុកបាងកាក់ធុម ខេត្តភិស្នុលោក ប្រទេសថៃ បច្ចុប្បន្នមកស្នាក់នៅផ្ទះចម្ការ ស្ថិតក្នុងភូមិចម្លងរមាំងក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង។

ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនបានធ្វើសកម្មភាពយកទួរណឺវិសគាស់ទ្វារផ្ទះចំនួន ០២ លើក គឺនៅក្នុងស្រុករតនៈមណ្ឌល ០១ លើក និងនៅក្នុងស្រុកបាណន់ ០១ លើក។ ក្នុងនោះដោយលើកទី១-ធ្វើសកម្មភាពកាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២២ នៅវេលាម៉ោងប្រហែល ០៩ និង ០០ នាទី ជនសង្ស័យគាស់ទ្វារផ្ទះលួចយកទ្រព្យសម្បត្តិចំណុចភូមិតាគ្រក់ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ដែលជារបស់ជនរងគ្រោះឈ្មោះ ឆោម សំអាត ភេទប្រុស អាយុ ៥២ ឆ្នាំ មានទីលំនៅខាងលើ។

សម្ភារៈបាត់បង់រួមមាន ៖ ខ្សែ.ក មាសចំនួន ០៥ ជី,បន្តោងខ្សែ.ក មាសចំនួន ០៣ ជី ,កងដៃប្លាទីន ចំនួន ០៥ ជី ,ខ្សែ.ក ប្លាទីន ចំនួន ០៤ ជី,ចិញ្ចៀនប្លាទីន ដាំត្បូងពណ៌ខៀវ ២០ គ្រាប់ ចំនួន ០១ វង់,ចិញ្ចៀនប្លាទីន ស្នាយ ចំនួន ០១ វង់ ,ចិញ្ចៀនពេជ្រ ចំនួន ០១ វង់ (តម្លៃ ២៨០០ ដុល្លារ) ,ប្រាក់ដុល្លារ ចំនួន ២០០ ដុល្លារ ,ប្រាក់ខ្មែរចំនួន ១០ ម៉ឺនរៀល។ លើកទី២-ជនសង្ស័យធ្វើសកម្មភាព កាលពីថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោង ០៤ និង ៤៥ នាទីទៀបភ្លឺ បានគាស់ទ្វារផ្ទះលួចយកទ្រព្យសម្បត្តិនៅចំណុចភូមិគរ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ដែលជារបស់ជនរងគ្រោះឈ្មោះ សាន សុខា ភេទស្រី អាយុ ៤០ ឆ្នាំ មានទីលំនៅខាងលើ។

សម្ភារៈបាត់បង់រួមមាន ៖ ខ្សែ.ក មាស ០១ ខ្សែ ទម្ងន់ ០១ តម្លឹង ,ខ្សែដៃមាស ០១ ខ្សែ ទម្ងន់ ០១ តម្លឹង,ចិញ្ចៀនមាស ០១ វង់ ទម្ងន់ ០៥ ជី ,ប្រាក់ខ្មែរចំនួន ៥,៣០០,០០០ រៀល (ប្រាំលានសាមសិបម៉ឺនរៀល) ,ប្រាក់ដុល្លារចំនួន ១០៥០ ដុល្លារ (មួយពាន់ហាសិបដុល្លារ)។ ក្នុងនោះវត្ថុតាងដកហូតរួមមាន ៖ ម៉ូតូម៉ាកហុងដាឌ្រីមសេ ១០០ គ្មានស្លាកលេខ ស៊េរីចាស់ ចំនួន ០១ គ្រឿង ពីជនសង្ស័យផងដែរ។

លោក ឈឿង គឹមសុង ថា បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕
អត្ថបទ ៖ សៅ សារិទ្ធ




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ