សន្តិសុខសង្គម
ភ្ជង់ប្លន់យកម៉ូតូមួយគ្រឿង បានសម្រេចទាំងព្រឹក នៅខណ្ឌមានជ័យ
ក្រុមចោរប្លន់ប្រដាប់អាវុធមួយក្រុម មានគ្នា ៣ នាក់ ប្រដាប់ដោយកាំភ្លើងគ្រប់ដៃ បានធ្វើសកម្មភាព ភ្ជង់ប្លន់យកម៉ូតូមួយគ្រឿងពីជនរងគ្រោះ ២ នាក់បានសម្រេច នៅចំណុចផ្ទះល្វែងមួយកន្លែង ទល់មុខនឹងផ្សារស្ទឹងមានជ័យថ្មី ក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ២ ខណ្ឌមានជ័យ បង្កការភ្ញាក់ផ្អើល នាវេលាម៉ោង ៦ ព្រឹក ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២២។ ជនរងគ្រោះ ២ នាក់ ត្រូវជាម្តាយកូននឹងគ្នា ដោយពុំត្រូវបានស្គាល់អត្តសញ្ញាណនោះឡើយ។ ចំណែកម៉ូតូជនរងគ្រោះ ម៉ាក Honda Beat ពណ៌ក្រហម ពាក់ស្លាកលេខ 1HZ-0535។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះទាំង ២ នាក់ បានអូសម៉ូតូចេញពីក្នុងផ្ទះ បម្រុងរៀបចំទៅលក់ដូរនៅផ្សារអូរឫស្សី ខណៈភ្លាមនោះ ក៏ស្រាប់តែលេចមុខក្រុមជនសង្ស័យមួយក្រុម មានគ្នា ៣ នាក់ ជិះម៉ូតូ ២ គ្រឿង ប្រដាប់ដោយអាវុធគ្រប់ដៃ បានជិះទៅមុខផ្ទះជនរងគ្រោះ។

ក្នុងនោះ ជនសង្ស័យ បានធ្វើសកម្មភាពដកកាំភ្លើងខ្លីភ្ជង់ទៅលើជនរងគ្រោះ បណ្តាលឲ្យជនរងគ្រោះ ២ នាក់ម្តាយកូន ភ័យស្លន់ស្លោ រត់ចេញពីម៉ូតូ ហើយក្រុមជនសង្ស័យឡើងជិះម៉ូតូចាកចេញពីកន្លែងកើតហេតុតែម្ដង។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកើតហេតុ និងនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលស្ទឹងមានជ័យទី ២ ដើម្បីកំណត់អត្តសញ្ញាណក្រុមជនសង្ស័យ ក្នុងការស្រាវជ្រាវយកទៅផ្ដន្ទាទោសតាមផ្លូវច្បាប់នាពេលខាងមុខ។

គួរបញ្ជាក់ថា បទល្មើសជាច្រើន ពិសេសបទល្មើសឆក់ក្នុងមូលដ្ឋានខណ្ឌមានជ័យ ហាក់មានការកើនឡើងគួរកត់សម្គាល់ជាបន្តបន្ទាប់ គិតចាប់តាំងពីអធិការនគរបាលខណ្ឌមានជ័យថ្មី លោកវរសេនីយ៍ទោ អ៊ុក ប៊ូនិន មកកាន់តំណែងប្រមាណ ៤ ខែកន្លងមក។
សូមបញ្ជាក់បន្ថែមថា ករណីខាងលើនេះ ពិតជាបានបង្កឲ្យមានការព្រួយបារម្ភជាខ្លាំងដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលអំពើប្លន់ប្រដាប់អាវុធ អាចកើតមានឡើងទាំងព្រឹកព្រលឹមអុល ពិសេសក្នុងកណ្ដាលរាជធានីភ្នំពេញ។
ពលរដ្ឋ និងមជ្ឈដ្ឋានទូទៅ ស្នើកងកម្លាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មេត្តាពង្រឹង និងបង្កើនសមត្ថភាពបន្ថែមក្នុងការការពារ ថែរក្សាសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋ ជៀសវាងភាពឆកល្វែងរបស់ខ្លួន ដែលបណ្ដែតបណ្ដោយឲ្យបទល្មើសលួច ឆក់ ប្លន់ អាចកកើតមានជាបន្តបន្ទាប់បាន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ៕
អត្ថបទ ៖ លីហេង


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ