សន្តិសុខសង្គម
ស្ត្រីជនជាតិវៀតណាមម្នាក់ ធ្លាក់ពីលើអគារព្រីនស៍ផ្លាហ្សាស្លាប់ នៅមិនទាន់ដឹងមូលហេតុ
ស្ត្រីជនជាតិវៀតណាមម្នាក់ស្លាប់បាត់បង់ជីវិតយ៉ាងរន្ធត់ ដោយបែកសាកសពជាពីរកំណាត់ បន្ទាប់ពីធ្លាក់ ពីលើអគារមជ្ឈមណ្ឌលព្រីនស៍ ផ្លាស្សា កម្ពស់ជាច្រើនជាន់។ ហេតុការបង្កឲ្យមានការភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង ០១ រំលងអធ្រាត្រឈានចូលថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ។

សពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ ភេទស្រី ជាជនជាតិវៀតណាម។ តាមប្រភពព័ត៌មានពីសន្តិសុខយាមនៅអគារកើតហេតុខាងលើបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់បានអង្គុយយាមនៅទីតាំងខាងលើដូចសព្វរាល់ដង លុះដល់ម៉ោងកើតហេតុខាងលើ ក៏ឮសំឡេងធ្លាក់ពីលើមកក្រោម ភ្លាមនោះក៏នាំគ្នាដើរចូលមើល ក៏ឃើញជនរងគ្រោះបែកខ្លួនជាពីរកំណាត់ស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័មបាត់ទៅហើយ ដោយមិនដឹងថាលោតឬធ្លាក់ពីលើអគារនោះទេ បន្ទាប់មកក៏បង្កឲ្យមានការភ្ញាក់ផ្អើល រួចក៏បាននាំគ្នារាយការណ៍ជូនសមត្ថកិច្ចភ្លាម។


ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ បានធ្វើការហ៊ុមព័ទ្ធនៅទីតាំងកើតហេតុខាងលើ រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ជំនាញចុះមកពិនិត្យ និងធ្វើធ្វើការស្រាវជ្រាវបន្ត៕
អត្ថបទ៖ សុខា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ