សន្តិសុខសង្គម
ចាប់ខ្លួនអ្នកឆក់ត្រីខុសច្បាប់ម្នាក់បញ្ជូនទៅតុលាការ
ជនសង្ស័យអ្នកប្រើប្រាស់ឧបករណ៍ឆក់ត្រីម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងចាប់ឃាត់ខ្លួន ខណៈកំពុងឆក់ត្រីនៅក្នងបឹង១កន្លែង ក្រោយវត្តភ្នំយោង ក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។
ការបង្ក្រាបបទល្មើសនេះបានធ្វើឡើងនៅវេលាម៉ោង១៥និង៣០នាទីល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ។
លោកវរសេនីយ៍ឯក ឆាយ ខេមរ័ត្ន អធិការនគរបាលក្រុងកំពង់ឆ្នាំង បានអោយដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមាន ឈ្មោះ ក្រូច ចាន់រ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។ ពេលសមត្ថកិច្ចឃាត់ខ្លួនរូបគេកំពុងធ្វើសកម្មភាពឆក់ត្រីនៅចំណុចក្រោយវត្តភ្នំយោង ។
វត្ថុតាងនៃបទល្មើសដែលសមត្ថកិច្ចដកហូតបានមាន អាំងវែទ័រឆក់ត្រី១គ្រឿង អាគុយ១គ្រឿង ដងឆក់ចំនួន២ ត្រីផ្ទក់ ត្រីរ៉ស់ ជាង ២គីឡូ និងពីដុងជ័រ១ ។
ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តបញ្ជូនទៅតុលាការខេត្តផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕
អត្ថបទ៖ ឈៀង ថារិទ្ធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ