សន្តិសុខសង្គម
អ្នកក្លែងបន្លំពាណិជ្ជសញ្ញា ឯកសណ្ឋានក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា៣នាក់ត្រូវបានឃាត់ខ្លួន
ជនសង្ស័យ ៣នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីករណីក្លែងបន្លំពាណិជ្ជសញ្ញា សេវាសញ្ញា ម៉ាកសមូហភាព ឬពាណិជ្ជនាមរបស់សហគ្រាស នៅរសៀលថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០២២នេះ ពាក់ព័ន្ធជាមួយឈុតជម្រើសជាតិ។
យោងតាមពាក្យបណ្ដឹងរបស់ លោក កែវ សារ៉េត អគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានរៀបរាប់ថា នៅពេលថ្មីៗនេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានអង្កេតឃើញថាមានជនខិលខូចមួយចំនួនតូច និងម្ចាស់គណនីហ្វេសប៊ុកឈ្មោះ តាម៉ាប់លក់អាវកីឡា (ឈ្មោះ សុខ ចាន់ថន SOK CHANTHORN) និងម្ចាស់ហ្វេសប៊ុកឈ្មោះ POR POE LOVE,POR TRY SPORT ដែលមានយីហោលក់ឈុតកីឡាគ្រប់ប្រភេទ បានបង្ហោះលក់តាមផេក ហ្វេសប៊ុក និងដាក់លក់ខោអាវក្រុមជម្រើសជាតិកម្ពុជាលើទីផ្សារដោយពុំមានច្បាប់អនុញ្ញាត ជាពិសេសមិនមែនជាផលិតផលផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជាមួយក្រុមហ៊ុន VARAMAN (វរ្ម័ន) នោះទេ។

ក្រោយពីទទួលបានពាក្យបណ្ដឹងលោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានចាត់តាំងលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដឹកនាំកម្លាំង សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកដោយលោកឧត្តមសេនីយ៍ត្រី គង់ សត្ថារិន ស្នងការរងស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើប្រតិបត្តិការបង្ក្រាបករណីលក់ដូរសម្លៀកបំពាក់កីឡារបស់ក្រុមហ៊ុនជម្រើសជាតិបាល់ទាត់កម្ពុជា ជាឡូហ្គោក្លែងក្លាយ ស្លាកសញ្ញា FFC នៅចំណុចមុខសណ្ឋាគារសុងតារា ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ជាបន្តបន្ទាប់ នៅវេលាម៉ោង ១៧និង០០នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ និងដកហូតសម្លៀកបំពាក់កីឡាជម្រើសជាតិកម្ពុជាដែលមានឡូហ្គោ FFC ជាផលិតផលក្លែងក្លាយចំនួន ២៤៩កំប្លេ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីធ្វើការសួរនាំ និងចំណាត់ការតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានឱ្យដឹងទៀតថា ជនសង្ស័យឈ្មោះ សេង ប៊ុនធី ភេទប្រុស អាយុ៣៥ឆ្នាំ ក្រោយពីកម្លាំងជំនាញសួរនាំរួចបានឆ្លើយសារភាពថា រូបគេពិតជាបានយកស្លាកសញ្ញា ឡូហ្គោ FFC ដែលជាស្លាកញ្ញា កីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ឱ្យគេបោះពុម្ព យកមកលក់ខ្លួនឯងផង និងចែកចាយឱ្យឈ្មោះ សុខ ចាន់ថន ហៅតាម៉ាប់ និងឈ្មោះ ស្រី ហុងអ៊ូ លក់បន្ត។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានស្នើសុំជៀសវាងការធ្វើអាជីវកម្ម ឬផ្សព្វផ្សាយកម្មសិទ្ធិបញ្ញាដោយពុំមានការអនុញ្ញាត ដើម្បីជៀសវាងនឹងការប្រឈមនូវវិធានការផ្លូវច្បាប់។
សូមបញ្ជាក់ថា ក្រុមហ៊ុន VARAMAN (វរ្ម័ន) គឺជាដៃគូផលិតឯកសណ្ឋាន និងផលិតផលដទៃទៀត របស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា គ្រប់ឈុត ដែលបានសហការគ្នាតាំងពីដើមឆ្នាំ២០២២ នេះ៕
អត្ថបទ ៖ មន្នីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៣ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់