សន្តិសុខសង្គម
បុរសម្នាក់ ច្រកដីខ្សាច់ដាក់ការុងស្ករសយកទៅលក់ឲ្យអាជីវករ ត្រូវសមត្ថកិច្ចឃាត់ខ្លួន
បុរសម្នាក់ បានច្រកដីខ្សាច់ដាក់ក្នុងការុងស្ករស ហើយយកទៅលក់ឲ្យអ្នកឥវ៉ាន់ចាបហួយ នៅតាមបណ្ដាលស្រុកមួយចំនួននៃខេត្តសៀមរាប ត្រូវកម្លាំងនគរបាលស្រុកប្រាសាទបាគងឃាត់ខ្លួនទៅតាមបណ្ដឹងរបស់ជនរងគ្រោះ។

សមត្ថកិច្ចស្រុកប្រាសាទបាគង បានឲ្យដឹងថា កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២ ម៉ោង ១២ និង ១៥ នាទី ប៉ុស្ដិ៍នគរបាលរដ្ឋបាលកណ្តែក បានទទួលបណ្តឹងពីជនរងគ្រោះ ឈ្មោះ ហៅ លីហេង ភេទស្រី អាយុ ៣៩ ឆ្នាំ នៅភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានប្តឹងរៀបរាប់ថា នៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២២ ម៉ោង ៧ ព្រឹកគាត់បើកតូបលក់ឥវ៉ាន់ នៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគងដូចធម្មតា។ លុះម៉ោង ១៧ និង ០០ នាទី មានមនុស្សប្រុសម្នាក់ពុំស្គាល់អត្តសញ្ញាណ បានជិះម៉ូតូហុងដាពណ៌ខ្មៅ ឌុបការុងពណ៌សមួយ មកដល់សួរគាត់ថា ទិញស្ករស លក់១ការុងតម្លៃ ១០០០០០ រៀល (មួយសែនរៀល) គាត់ព្រមទិញយក ដោយពុំបានពិនិត្យមើលទេ លុះម៉ោង ១៨ និង ៣០ នាទី បុរសខាងលើបានដឹកមកលក់ ៣ ការុងទៀត គាត់ព្រមទិញយកទៀត ក្នុងតម្លៃ ៣០.០០០០រៀល (បីសែនរៀល) និងបានសុំលេខទូរស័ព្ទគាត់ សម្រាប់ទាក់ទងទិញស្ករសបន្ថែម។

សមត្ថកិច្ចបន្តថា លុះថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២២ ម៉ោង ៨ ព្រឹក បុរសឈ្មោះ រិន ចំរើនដដែល បានទាក់ទងលក់ស្ករបន្ថែមចំនួន ៥ ការុងទៀត គាត់ទទួលទិញទៀត ប្រហែលកន្លះម៉ោងបុរសខាងលើ ដឹកស្ករចំនួន ៥ ការុងទៅឲ្យគាត់ដល់ផ្ទះ ហើយបានទៅយកលុយនៅតូបលក់និងគាត់ ចំនួន ៥០.០០០០ រៀល (ប្រាំសែនរៀល) បន្ទាប់មកប្អូនស្រី ឈ្មោះ គុំ ស្រីនៀង បានទូរស័ព្ទប្រាប់ថា ស្ករបងឯងសុទ្ធតែដីខ្សាច់ ពេលកំពុងនិយាយទូរស័ព្ទបុរសខាងលើជិះម៉ូតូមកតូបគាត់ម្តងទៀត ពេលនោះគាត់ហែកការុងមើលឃើញសុទ្ធតែដីខ្សាច់នៅក្នុងការុងទាំងអស់ ក៏នាំគ្នាឃាត់បុរសនោះទុកហើយហៅសមត្ថកិច្ចតែម្តង។

សមត្ថកិច្ចបន្ថែមថា តាមការស្តាប់ចម្លើយរបស់ឈ្មោះ រិន ចំរើន ភេទប្រុស អាយុ ៣៤ ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប បានឆ្លើយសារភាពថា ៖ ខ្លួនពិតជាបានធ្វើសកម្មភាព យកដីខ្សាច់ច្រកក្នុងការុង ហើយលក់ឲ្យជនរងគ្រោះខាងលើចំនួន ៩ ការុង ពិតប្រាកដមែន និងបានធ្វើសកម្មភាពយកដីខ្សាច់ច្រករកការុងលក់ឲ្យអ្នករស់នៅម្តុំផ្សារត្រាំនាគ ពុំស្គាល់ឈ្មោះ ១ លើក និងលក់ឲ្យអ្នករស់នៅម្តុំវត្តល្អក់ពុំស្គាល់ឈ្មោះ ១ លើក លុយដែលលក់បានខ្លួនចាយវាយអស់។ បច្ចុប្បន្នកម្លាំងនគរបាលជំនាញនៃស្រុកប្រាសាទបាគង កំពុងកសាងសំណុំរឿងដើម្បីបញ្ជូនខ្លួនជនសង្ស័យខាងលើកាន់ការិយាល័យជំនាញ ចាត់ការទៅតាមផ្លូវច្បាប់៕
អត្ថបទ៖ កុសល

-
សន្តិសុខសង្គម៩ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១១ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១២ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង