សន្តិសុខសង្គម
ដាច់ជណ្ដើរយន្ដក្នុងការដ្ឋានអគារកម្ពស់២០ជាន់ស្លាប់និងរបួស៥នាក់
មនុស្សប្រុសស្រីចំនួន៥នាក់បានធ្លាក់ពីលើសំណង់អគារមួយកន្លែងមានកម្ពស់ប្រមាណ២០ជាន់ នៅទល់មុខកាស៊ីណូ យ៉ាព័រ ក្នុងភូមិសាស្ត្រសង្កាត់លេខ៣ ក្រុង/ព្រះសីហនុខេត្ត។

ករណីគ្រោះថ្នាក់ធ្លាក់ពីលើសំណង់អគារនេះបានកើតឡើងនៅម៉ោង៨ព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។ យោងតាមប្រភពព័ត៌មានបឋមបានឲ្យដឹងថា នៅកន្លែងកើតហេតុមានជនរងគ្រោះចំនួន៣នាក់បានស្លាប់ និង២នាក់ទៀតដែលរងរបួសធ្ងន់ និងបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរេពេទ្យ។
ជនរងគ្រោះទាំង៥នាក់នេះ ពួកគាត់ជាកម្មករ និងជាងសំណង់នៅក្នុងការដ្ឋាននេះ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះបានដាច់ជណ្តើរយន្តនៅជាន់ទី១៤ ហើយធ្លាក់មកដីបណ្តាលឲ្យស្លាប់ និងរបួសដេកដួលពេញកន្លែងកើតហេតុ។ ភ្លាមៗនេះ ជនរងគ្រោះមិនទាន់ស្គាល់ឈ្មោះនៅឡើយទេ៕
អត្ថបទ៖ ស៊ុយ ចាន់ធា



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ