សន្តិសុខសង្គម
នគរបាលក្រុងសៀមរាប ចាប់ជនសង្ស័យម្នាក់ករណីឆក់ទូរស័ព្ទដៃពីក្មេងកំពុងរៀនអនឡាញ
សៀមរាប៖ជនសង្ស័យម្នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីក្មេងកំពុងរៀនតាមអនឡាញ រួចជិះម៉ូតូគេចខ្លួន ត្រូវបានកម្លាំងនគរបាលមូលដ្ឋាននៃក្រុងសៀមរាប ដេញចាប់យកមកសួរនាំ។

លោកវរសេនីយ៍ទោ ដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងថា នៅវេលាម៉ោង១៨និង៥០នាទីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ស្ថិតនៅ ភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប កម្លាំងនគរបាលនិងប្រជាការពារភូមិ បានសហការគ្នាដេញចាប់ជនសង្ស័យម្នាក់ឈ្មោះសូរ សៃ ភេទប្រុស អាយុ២៦ឆ្នាំមុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិសួង ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង បច្ចុប្បន្ននៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ជាមុខសញ្ញាសកម្មពាក់ព័ន្ធនឹងករណីអំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃ)។

លោកបន្តថា ជនសង្ស័យបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ របស់ជនរងគ្រោះឈ្មោះ ចែម សំនឿន ភេទស្រី អាយុ៣៧ឆ្នាំរស់នៅភូមិកើតហេតុ ខណៈពេលដែរជនរងគ្រោះបានឲ្យទូរស័ព្ទដៃទៅកូនឈ្មោះ ហ៊ន់ តេកហុង ភេទប្រុស អាយុ១២ឆ្នាំដើម្បីសិក្សាតាមអនឡាញ។លោកបន្ថែមថា ក្រោយពេលធ្វើសកម្មភាពហើយ ជនសង្ស័យបានរត់ឡើងម៉ូតូ តែត្រូវជនរងគ្រោះស្រែកឆោឡោ ធ្វើឲ្យប្រជាពលរដ្ឋ និងសមត្ថកិច្ចដែលយាមតាមគោលដៅនៅក្បែរនោះដេញចាប់ជនសង្ស័យបានភ្លាមៗ ហើយយកមកសួរនាំ។
លោកបញ្ជាក់ថា ក្រោយពីសួរនាំជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានជិះម៉ូតូមកឆក់ទូរស័ព្ទដៃ ជនរងគ្រោះពិតមែន ហើយជនសង្ស័យបានឆ្លើយសារភាពទៀតថា ធ្លាប់បានធ្វើសកម្មភាពឆក់ក្នុងក្រុងសៀមរាប បានចំនួន០៥លើកក្នុងខែឧសភា ឆ្នាំ២០២២ រួមមាន៖ លើកទី០១(មិនចាំថ្ងៃទី)វេលាម៉ោង០៣ទាបភ្លឺ នៅផ្លូវ៣០ម៉ែត្រ ក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក បានទូរស័ព្ទ០១គ្រឿង, លើកទី២ (មិនចាំថ្ងៃទី)វេលាម៉ោង០១រំលងអាធ្រាត្រ នៅម្តុំផ្សារចាស់ ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ បានកាបូបមានតែកាតវ៉ាក់សាំង, លើកទី៣ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១១.០០នាទីនៅភូមិខ្នារសង្កាត់ជ្រាវ បានទូរស័ព្ទ០១គ្រឿង, លើកទី០៤ថ្ងៃទី១៩ដូចគ្នាវេលាម៉ោង២៣.០០នាទី នៅភូមិវាល សង្កាត់គោកចក បានទូរស័ព្ទដៃ០១គ្រឿង និងលើកទី០៥នៅថ្ងៃកើតហេតុខាងលើ។វត្ថុតាងដកហូតបានម៉ូតូ០១គ្រឿងទូរស័ព្ទដៃចំនួន០៣គ្រឿង។លោកបញ្ជាក់ទៀតថា ជនសង្ស័យក្នុងពេលសមត្ថកិច្ចកំពុងដេញចាប់ បានរត់ជាន់អំបែងដប ហើយដួលបណ្តាលឲ្យរយះបាតជើង ឆ្វេង និងដៃខាងឆ្វេង។
នៅថ្ងៃទី២១ខែឧសភានេះ កម្លាំងនគរបាលជំនាញនៃក្រុងសៀមរាប បានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យខាងលើទៅតុលាការ ដើម្បីមានចំណាត់ការទៅតាមច្បាប់៕កុសល



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ