សន្តិសុខសង្គម
អគ្គិភ័យសម្លាប់ក្មេងស្រីវ័យ១៤ម្នាក់កាលពីព្រឹកមិញ
ក្មេងស្រីវ័យ១៤ឆ្នាំម្នាក់បានបាត់បង់ជិវិតក្នុងហេតុការណ៍អគ្គិភ័យឆេះបន្ទប់ជួលមួយកន្លែង ស្ថិតនៅភូមិសន្សុំកុសល៤ សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៧និង៤០នាទីព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។

សមត្ថកិច្ចបានឲ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ ជ័យ ឡាំងស៊ីម ភេទស្រី អាយុ១៤ឆ្នាំ ស្នាក់នៅជាមួយម្តាយឪពុកចំណុចបន្ទប់ជួលកើតហេតុ និងមានស្រុកកំណើតនៅភូមិសូកៀន ឃុំសុកៀន ស្រុកកងមាស ខេត្តកំពង់ចាម។
បើតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុម្តាយឪពុករបស់ក្មេងស្រីរងគ្រោះ បានចេញពីបន្ទប់ជួលចុះមកខាងក្រោមធ្វើម្ហូបដើម្បីយកទៅលក់ ចំណែកក្មេងស្រីរងគ្រោះនៅសម្រាកក្នុងបន្ទប់ជួលតែម្នាក់ឯង។ មួយសន្ទុះក្រោយមកគេបានឃើញផ្សែងហុយចេញពីបន្ទប់ជួលបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង នាំគ្នាជួយយកបំពង់ពន្លត់អគ្គីភ័យ និងទាញទុយោទឹកជួយបាញ់ទឹកទប់ស្កាត់កុំឲ្យមានការរាលដាលបន្តដល់បន្ទប់ជួលដែលនៅជាប់ៗគ្នា ខណ:ពេលដែលអគ្គិភ័យរលត់ ក៏បានប្រទះឃើញក្មេងស្រីនៅក្នុងបន្ទប់ទឹកមានរបួសរលាកភ្លើងពេញមុខ និងដងខ្លួនសន្លប់បាត់ស្មារតី ទើបអ្នកនាំគ្នាជួយយកមកខាងក្រោមធ្វើចលនា និងហៅរថយន្តសង្គ្រោះបន្ទាន់ដឹកជនរងគ្រោះដើម្បីយកទៅសង្រ្គោះ តែជាអកុសលគ្រូពេទ្យបានប្រាប់ថា ក្មេងស្រីរងគ្រោះថប់ដង្ហើមស្លាប់បាត់បង់ជិវិតបាត់ទៅហើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់បឹងទំពន់១ សហការណ៍ជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចុះទៅពិនិត្យនៅទីតាំងកើតហេតុខាងលើ និងធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕
អត្ថបទ៖ សុខុម





-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ