Connect with us

សន្តិសុខសង្គម

រដ្ឋបាលក្រុងច្បារមន បំពាក់កាមេរ៉ាចាប់សកម្មភាពអ្នកបោះសំរាម នៅគល់ស្ពានបារាំងចាស់

បានផុស

នៅ

អាជ្ញាធរក្រុងច្បរមន បានបំពាក់កាមេរ៉ាសុវត្ថិភាព នៅគល់ស្ពានបារាំង ដើម្បីចាប់យករូបភាពប្រជាពលរដ្ឋអាណាធិតេយ្យដែលយកសំរាមមកបោះចោលនៅគល់ស្ពាននេះធ្វើការអប់រំណែនាំ និងអនុវត្តវិធានការច្បាប់ក្នុងករណីមិនរៀងចាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីសាលាក្រុងច្បារមន បានប្រាប់ កម្ពុជាថ្មី ឲ្យដឹងថា រដ្ឋបាលក្រុង ក៏ដូចជាគណៈកម្មការផ្សារកំពង់ស្ពឺ ចេញចេញសេចក្តីណែនាំដល់ប្រជាពលរដ្ឋ អាជីវករទាំងអស់ បញ្ឈប់ការយកសំរាមទៅបោះចោលនៅលើចិញ្ចើមផ្លូវសាធារណៈ ត្រង់ចំណុចគល់ស្ពានចាស់ពីសម័យបារាំង ខាងកើតផ្សារកំពង់ស្ពឺបន្តទៀត ព្រោះវាធ្វើឲ្យមានក្លិនស្អុយរលួយ នៃសំរាមប៉ះពាល់សុខុមាលភាព បរិស្ថាន និងសោភ័ណភាពយ៉ាងខ្លាំង។

ប្រភពបន្តទៀតថា ទោះបីជាអាជ្ញាធរខិតខំណែនាំយ៉ាងណាក្តីនៅតែបន្តមានជនអនាធិបតេយ្យយកសំរាមទៅបោះ​ចោល​នៅពេលយប់ៗដដែល ទើបរដ្ឋបាលក្រុងច្បារមនរៀបចំបំពាក់កាមេរ៉ាសុវត្ថិភាពដើម្បីចាប់រូបភាពក្រុមអ្នកបោះសំរាមចោលគ្មានសណ្តាប់ធ្នាប់ទាំងនេះតែម្តង។

មន្រ្តីដដែលបានបន្ថែមថា លោក ហុក ម៉ារ៉ាឌី អភិបាលក្រុងច្បារមន នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២២ កន្លងមកនេះ បានឲ្យមន្ត្រីជំនាញរៀបចំបំពាក់កាមេរ៉ាសុវត្ថិភាពចាប់រូបភាពអ្នកល្មើសនឹងបំរាមរបស់រដ្ឋបាលក្រុងច្បារមន ដែលយកសំរាមចោលត្រង់ចំណុចគល់ស្ពានបារាំង ផ្សារកំពង់ស្ពឺនេះ ដើម្បីអនុវត្តរដ្ឋបាល។ ក្រោយពីបំពាក់កាមេរ៉ារួចរាល់ កាមេរ៉ាសុវត្ថិភាពចាប់បានរូបភាពម៉ូតូ រ៉ឺម៉កម៉ូតូ និងមុខអ្នកដែលបានចោលសំរាមនៅគល់ស្ពានបារាំង និងតាមទីធ្លាសាធារណៈនានាបានជាច្រើននាក់។ ចំពោះអ្នកល្មើសនឹងបម្រាមបោះចោលសំរាមអណាធិបតេយ្យ រដ្ឋបាលក្រុងបានអញ្ជើញចូលខ្លួនមកសាលាក្រុងច្បារមន ដើម្បីដោះស្រាយធ្វើកិច្ចសន្យាដោយរយៈពេល ៧ ថ្ងៃក្រោយពេលខ្លួនបោះសំរាមចោល។ បើមិនដូចឆ្នោះទេ គណៈបញ្ជាការឯកភាពក្រុង នឹងចាត់វិធានការតាមផ្លូវច្បាប់ស្តីពីបរិស្ថាន។

សូមបញ្ជាក់ថា បន្ទាប់ពីមានវិធានការក្តៅបែបនេះ ឃើញមានម្ចាស់ម៉ូតូ រ៉ឺម៉កម៉ូតូដែលដឹកសំរាមចោលចោលនៅទីតាំងនេះ និងទីតាំងហាមឃាត់ផ្សេងៗ កំពុងតែបានចូលខ្លួនមកដោះស្រាយ និងធ្វើកិច្ចសន្យាបណ្តើរៗ និងខ្លះទៀតមិនទាន់ចូលខ្លួនឡើយទេ៕

អត្ថបទ ៖ ភួង រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១១ នាទីutes មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

អគ្គិភ័យ
សន្តិសុខសង្គម៤០ នាទីutes មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ១ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី នឹងអញ្ជើញបំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ភ្លើងឆេះ
សន្តិសុខសង្គម១៥ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនីឆេះបន្ទប់KTVមួយផ្អើលខណ្ឌ៧មករា

Sokha Hotels

ព័ត៌មានពេញនិយម