Connect with us

សន្តិសុខសង្គម

ម្ដាយទុកកូនតូចៗ ២ នាក់ ឲ្យនៅចាំផ្ទះ លង់ទឹកស្លាប់កូនស្រីអាយុ ២ ឆ្នាំម្នាក់

បានផុស

នៅ

ស្ត្រីជាម្តាយទុកកូនតូចៗ ២ នាក់ នៅចាំផ្ទះ ខណៈទៅលេងផ្ទះម្តាយ បណ្តាលឲ្យកូនស្រីអាយុ ០២ ឆ្នាំ ចុះលេងទឹកស្រះ​ក៏​លង់​ស្លាប់។

ហេតុការណ៍ខាងលើបានកើតឡើងនៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោង ១២ និង ២០ នាទី ចំណុច​ក្រុម​ទី​១០ ភូមិស្រះគុយ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ សពឈ្មោះ អឿន កន្និថា ភេទស្រី អាយុ ០២ ឆ្នាំ នៅក្រុមទី ១០ ភូមិស្រះគុយ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបំភ្លឺពីឈ្មោះនួន ចន្ធឿន ភេទស្រី អាយុ ២៩ ឆ្នាំ នៅភូមិស្រះគុយ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង​ ត្រូវ​​ជាម្តាយសព បានបំភ្លឺថា នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោង ០៩ និង ០០ នាទីព្រឹក ខ្លួនទៅផ្ទះម្តាយ​នៅជិតគ្នាផង ដោយទុកកូនតូចៗ ០២ នាក់ ឲ្យនៅចាំផ្ទះ។ លុះ​ប្រហែល​ម៉ោង ០៩ និង ៤០ នាទី ក៏​ត្រឡប់មកវិញ ក៏ឃើញក្មេងតូចៗ​ ០៣ នាក់ ​នៅលេងនឹងក្រោយផ្ទះខ្លួនក្បែរស្រះទឹក ក្នុងនោះកូនខ្លួនមាន ០២ នាក់ផង។ ដោយកូនរបស់ខ្លួនទាំង ២ នាក់មានឈ្មោះ អឿង រ៉ាឌី ភេទប្រុស អាយុ ០៥ ឆ្នាំ និងឈ្មោះ អឿង កន្និថា ភេទស្រី អាយុ ០២ ឆ្នាំ និងក្មួយខ្លួនម្នាក់ទៀតឈ្មោះ​ ចយ រចនា​ ភេទស្រី អាយុ ១៤ ឆ្នាំ។

លុះអស់រយៈពេល ១៥ នាទីក្រោយមក កូនប្រុសខ្លួនឈ្មោះ អឿង រ៉ាឌី បានរត់មកប្រាប់ថា “ម៉ែបាត់មីអូនហើយ”។ ឮដូច្នេះ ខ្លួនក៏រត់ទៅផ្ទះវិញ ដើម្បីដើររក ពេលនោះក្មួយខ្លួនឈ្មោះ ចយ រចនា មកប្រាប់ថា កូនខ្លួនឈ្មោះ អឿង កន្និថា នៅក្នុងទឹកស្រះ ខ្លួនក៏ចុះរាវក្នុងទឹកស្រះក្រោយផ្ទះទើបប៉ះសពកូនស្រីខ្លួន ហើយលើកបីយកមកផ្ទះតែម្តង។

ក្រោយសមត្ថកិច្ចធ្វើការពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាកសពលើក្បាល មុខ គ្មានស្លាកស្នាមអ្វី ក្នុងមាត់មានលំអង​ដី​ ដងខ្លួនដៃជើងពុំមានស្លាកស្នាមអ្វីគួរកត់សម្គាល់ ហើយ​ឆ្លងតាមការត្រួតពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាកសពនិងការសាកសួរបំភ្លឺសាក្សីជុំវិញកន្លែងកើតហេតុ សមត្ថកិចបានធ្វើការសន្និដ្ឋាន​ក្មេងរងគ្រោះ​បាន​ចុះទៅក្នុងទឹកដោយខ្លួនឯង ហើយក៏លិចថប់ដង្ហើម (លង់ទឹក) ស្លាប់តែម្តង រួចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម