សន្តិសុខសង្គម
រថយន្តធុនធំជាច្រើនគ្រឿង សង្ស័យដឹកទំនិញគេចពន្ធឆ្លងដែនចូលវៀតណាមរាល់យប់
(ខេត្តស្វាយរៀង)៖ មានរថយន្តយីឌុបធុនធំជាច្រើនគ្រឿង ឃ្លុំជិតសង្ស័យជាទំនិញគេចពន្ធខុសច្បាប់បង្កប់ មកសំងំលាក់ខ្លួននៅជិតមាត់ច្រករបៀងក្រសាំងជ្រំ ភូមិក្រសាំងជ្រំ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ត្រៀមលួចឆ្លងដែនទៅប្រទេសវៀតណាម នៅពេលយប់វេលាម៉ោង០៣ទៀបភ្លឺ ឈានចូលថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២២ ដោយសង្ស័យថា សមត្ថកិច្ចមានការត្រូវរ៉ូវគ្នាជាមួយក្រុមឈ្មួញ។

បើតាមមន្ត្រីនគបាលឃុំគ្រួសម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា រយៈពេលកន្លះខែមកនេះ មានរថយន្តយីឌុបធំៗ ប្រភេទវ៉េអង ចាប់ពី០៥ទៅ១០គ្រឿង ឃ្លុំជិត និងរថយន្តកុងតឺន័រ សណ្តោងរ៉ឺម៉ក ជាច្រើនគ្រឿងដឹកទំនិញ ចុះពីផ្លូវជាតិលេខ១ តាមមុខក្លោងទ្វារវត្តស្វាយជ្រំ ឆ្ពោះទៅព្រំដែនប៉ុស្ត៍ច្រករបៀងក្រសាំងជ្រំ រាល់ថ្ងៃសង្ស័យជាទំនិញគេចពន្ធខុសច្បាប់។
ប្រភពបន្តទៀតថា ប៉ុស្តិ៍ច្រករបៀងក្រសាំងជ្រំ ប៉ុន្មានខែចុងក្រោយនេះ គឺមានឈ្មួញមករកស៊ីនាំទំនិញចេញចូលទៅប្រទេសវៀតណាមច្រើន ពោលគឺពេលថ្ងៃឈ្មួញ នាំផ្លែឈើ ពីប្រទេសវៀតណាមចូលតាមច្រករបៀងក្រសាំងជ្រំ មានដូចជា ផ្លែស្រការនាគ ធូរេន និងខ្នុរជាដើម ដោយបានដឹកតាមរថយន្តសាំយ៉ុង យកទៅរាជធានីភ្នំពេញ។ ហើយពេលយប់ឈ្មួញ លួចនាំទំនិញគេចពន្ធទៅប្រទេសវៀតណាម មានដូចជា ស្ករស, បារី ,អេតចាយ និងទំនិញគេចពន្ធផ្សេងទៀតគ្របជិត។

ទាក់ទិនករណីនេះដែរ សមត្ថកិច្ចម្នាក់បានបង្ហើបឲ្យដឹងថា ស្ករស និងបារី គឺជារបស់ប្រពន្ធលោកមេបញ្ជាការកងរាជអាវុធហត្ថស្រុកស្វាយជ្រំ ដោយស្តុកនៅក្នុងឃ្លាំង ស្ថិតនៅភូមិក្រសាំងជ្រំ ហើយផ្ទេរដឹកតាមត្រាក់ទ័រ ក្នុង១យប់ៗ រាប់សិបតោន។
ចំពោះករណីនេះ លោកមេបញ្ជាការកងរាជអាវុធហត្ថ បានបំភ្លឺតាមទូរសព្ទ័ថា ទំនិញ ស្ករស ជារបស់ប្រពន្ធលោក បានបង់ពន្ធគយ និងបង់ថ្លៃផ្លូវរួចហើយដែរ។

ក្រោយមានការឆ្លើយបំភ្លឺពីលោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក មហាជនបានកើតជាចម្ងល់ថា បើបង់ពន្ធអស់ហើយម្តេច ក៏ចេញតែពេលយប់ហើយដឹកតាមត្រាក់ទ័រ ចេញតាមផ្លូវវាងឆ្លងប្រឡាយទៅប្រទេសវៀតណាមទៅវិញ។
ដោយឡែក ការនាំផ្លែឈើ ពីប្រទេសវៀតណាមចូលមកកម្ពុជា ក៏ពុំដែលឃើញមានមន្ត្រីជំនាញ ចុះទៅពិនិត្យគុណភាពនោះដែរ។ នេះជាការលើកឡើងរបស់ពលរដ្ឋមូលដ្ឋាន៕
ដោយ: ភក្ដី







-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ